ពោធិ៍សាត់៖ សមត្ថកិច្ចស្រុកកណ្ដៀងចាប់ខ្លួន ក្រុមក្មេងទំនើង៧នាក់ ក្រោយពីធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តដឹកស្រូវរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវត្រង់ចំណុចមុខវត្តដំរី ស្ថិតក្នុងភូមិដំរីស ឃុំកោះជុំស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង9យប់ថ្ងៃទី 22 ខែកក្កដាឆ្នាំ ម្សិលមិញនេះ។

លោក ប៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង 7 នាក់នោះទី 

1 ឈ្មោះ នឿមនន់ភេទប្រុសអាយុ 24 ឆ្នាំ 

2 ឈ្មោះ ឆើយជុនភេទប្រុសអាយុ 16 ឆ្នាំទាំងពីរនាក់រស់នៅក្នុងភូមិអិនធ្យា ភូមិស្រែស្ដុកស្រុកកណ្ដៀង

3ឈ្មោះ ថូ ថេន ភេទប្រុសអាយុ 24 ឆ្នាំ

4 ឈ្មោះ យ៉ុន ចាន់ភេទប្រុសអាយុ 18 ឆ្នាំ

5ឈ្មោះ នី ម៉េងលាងភេទប្រុសអាយុ 19 ឆ្នាំ

6 ឈ្មោះផាថេន ភេទប្រុសអាយុ 16ឆ្នាំនិង

7 ឈ្មោះ ចេនអុីតប្រុសអាយុ 18 ឆ្នាំ ។ ក្នុងចំណោម៧នាក់ គឺមាន 5 នាក់រស់នៅក្នុងភូមិដំរីសឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកអធិការ បានបញ្ជាក់ថាក្ មេងទំនើងមួយក្រុមនេះ បានធ្វើសកម្មភាពស្ទាក់ឃាត់រថយន្តដឹកស្រូវមួយគ្រឿងនៅចំណុចខាងលើរួចសំដៅទៅរកវាយតៃកុងឡានប៉ុន្តែត្រូវតៃកុងបើកទ្វាររត់គេចទាន់រួចខលមកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗលោកបានរៀបចំកម្លាំងសហការចុះដល់ទីតាំងកើតហេតុដោយឃាត់ខ្លួនជនសង្ស័យម្នាក់និង 6 នាក់ទៀតរត់គេចខ្លួនត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ទៀតមិនទាន់យកមកអធិការដ្ឋានកំពុងធ្វើតេស្តរកមេរោគកូវីត19រួចបន្តនីតិវិធីតាមក្រោយទៀត៕

Share.