ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ ហើយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា ក្រុមយុវជនសាមគ្គី, ក្រុមលីង គួយ, Red Bull, MST FC, យុវជនស្រុករមាសហែក និងយុវជនស្រុកកំពង់រោទិ៍ ឈរក្នុងកំពូលតារាគិតត្រឹមសប្តាហ៍ទី៤។

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៤

លទ្ធផលការប្រកួតសប្តាហ៍ទី៤

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.