ស្រុកព្រៃនប់៖ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង នៅចន្លោះគីឡូម៉ែត្រ១៦៥.១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា វេលាម៉ោង១៤ និង២០នាទី។

រថយន្តម៉ាកព្រូស ផ្លាកលេខភ្នំពេញ 2BE-2342 ពណ៌ក្រហម ក្នុងទិសដៅ ភ្នំពេញទៅ ក្រុងព្រះសីហនុ អ្នកបើកបរ ឈ្មោះ ហ៊ុន សារ៉ាត់ ភេទប្រុស អាយុ34ឆ្នាំ រស់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។ 

លុះមកដល់ចំណុចកេីតហេតុខាងលេីរថយន្តបានរេចង្កូតទៅខាងឆ្វងដៃធ្លាក់ប្រលាយទៅប៉ះដើមដូងប្រេង រងការខូចខាតយ៉ាងតំណំ តែមិនបណ្តាលឲរងរបួសដល់អ្នកបេីកបរឡេីយ ។

បច្ចុប្បន្នម្ចាស់រថយន្តបានស្ទូចរថយន្តយយកទៅជុសជុលដោយខ្លួនឯង ៕

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.