ខ្សែប្រយុទ្ធ Andres Nieto កីឡាករជនជាតិកូឡុំប៊ី សមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានដាក់គោលដៅឈ្នះពានរង្វាន់គ្រប់យ៉ាងសម្រាប់រដូវកាល ២០២៣-២៤ ។

Andres Nieto បានថ្លែងដូច្នេះថា៖«ជាការពិតណាស់ ខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញថ្មីៗនេះ ហើយក៏ដូចជាការជួយក្លិបទទួលបានរបស់សំខាន់ៗ។ គ្រប់រដូវកាលដែលនៅជាមួយក្លិបខ្ញុំតែងតែបង្ហាញការលេងល្អ ហើយខ្ញុំតែងតែព្យាយាមឲ្យអស់លទ្ធភាព ដែលនេះគឺជាគន្លឹះចាក់ចេញពី Comfort zone»។

កីឡាករជនជាតិកូឡុំប៊ី បន្តទៀតថា៖«ខ្ញុំមិនទាន់ដល់ចំនុចកំពូលរបស់ខ្ញុំទេ! ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលម្តងទៀត»។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋានព្រីនស៍ ដើម្បីជួបជាមួយ វិសាខា នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច នៃពានរង្វាន់ CPL សប្តាហ៍៥ ក្រោយពីសម្រាកថ្ងៃ FIFA DAY ២សប្ដាហ៍កន្លងទៅ៕

Share.