នៅរសៀលថ្ងៃអង្គារ ទី១២​ ខែកញ្ញា ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ក្រោមការដឹកនាំរបស់លោក លី ធារ៉ា បានប្រកាសនាំចូលកីឡាករ RYUSEI FURUKAWA ជនជាតិជប៉ុន ត្រៀមសម្រាប់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។

កីឡាករ RYUSEI FURUKAWA លេងតំណែងជាខ្សែបម្រើប្រយុទ្ធ ធ្លាប់លេងនៅក្លិបដូចជា៖

-២០១៨-១៩ លេងនៅក្លិប Parramatta Eagles FC លីគអូស្ត្រាលី
-២០១៩-២០ លេងនៅក្លិប Bankstown City Lions FC លីគអូស្ត្រាលី
-២០២០-២១ លេងនៅក្លិប FK Minija Kretinga លីគលីទុយអានី
-២០២១-២២ លេងនៅក្លិប Khangarid FC លីគម៉ុងហ្គោលី
-២០២២ លេងនៅក្លិប FC Ulaanbaatar លីគម៉ុងហ្គោលី
-២០២២-២៣ លេងនៅក្លិប TUV Buganuud លីគម៉ុងហ្គោលី។

ក្រៅពីនេះក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ក៏បាននាំចូលកីឡាករ David Julien Koum ជនជាតិកាមេរ៉ូន បច្ចុប្បន្នមានអាយុ ២៧ឆ្នាំ លេងតំណែងជាខ្សែបម្រើកណ្តាល កម្ពស់១.៧០ម៉ែត្រ។

ស្របពេលសប្តាហ៍ទី១ នៅលីគលំដាប់ទី២ របស់ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី ត្រូវប្រកួតជាមួយ មជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ ថ្ងៃទីអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ (ចំពោះម៉ោង និងទីលាង ក្រុមការងារនឹងបញ្ជាក់នៅពេលក្រោយ)៕

ក្លិបបាល់ទាត់សៀមរាប ក៏បានប្រកាសភាពជាដៃគូរសហការរវាង ក្លិបបាល់ទាត់សៀមរាប​ ជាមួយ ភូមិកសិ.គំរូ និង ក្រុមហ៊ុន ទឹកពិសារ សម្រាប់រដូវកាល ២០២៣-២០២៤។

ខាងក្រោមនេះគឺជាឯកសណ្ឋានក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី៖

Share.