កម្ពុជា ទទួលបានមេដាយសំរិទ្ធចំនួន ៣គ្រឿងក្នុងការប្រកួតព្រឹត្តិការណ៍ World Petanque Championship 2023 (Single, Double and Mixed Double) នៅប្រទេស បេនីន ទ្វីបអាហ្វ្រិច។

មេដាយសំរិទ្ធចំនួន ៣គ្រឿង ដែលកីឡាករ កីឡាការិនី ដណ្ដើមបានមាន៖

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយសំរិទ្ធចំនួន ១គ្រឿង វិញ្ញាសានារី 1×1 (ប្រកួតCam vs Algerie)


កីឡាករ ស៊ិន វង់ ឈ្នះមេដាយសំរិទ្ធចំនួន ១គ្រឿង វិញ្ញាសា បុរស 1×1 (ប្រកួត Cam vs Tunisia)

កីឡាករ ស៊ីន វង់ និងកីឡាករ ថោង ឈឿន ឈ្នះមេដាយសំរិទ្ធចំនួន ១គ្រឿង វិញ្ញាសា បុរស 2×2
(ប្រកួត Cam vs France)

រំលឹកថា កាល​ពីថ្ងៃទី១៧ កក្កដា សហព័ន្ធកីឡាប៉ូល និងប៉េតងកម្ពុជា បាន​បញ្ជូន​​កីឡាករចំនួន ៤រូបដែលត្រូវបានជ្រើសរើសដើម្បី ចេញទៅប្រកួត single, Doubles and Mixed Doubles World Championships ប្រទេសបេនីន។

កីឡាករចំនួន ៤រូបដែលត្រូវបានជ្រើសរើស មាន​ដូច​ខាង​ក្រោម៖

-កីឡាការិនី អ៊ុក ស្រីមុំ
-កីឡាការីនី កឹម រតនា
-កីឡាករ ថោង ឈឿន
-កីឡាករ ស៊ិន វង់

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត single, Doubles and Mixed Doubles World Championships នឹង​ប្រព្រឹត្តិទៅ​នៅពី​ថ្ងៃទី០៩ ដល់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុង​ប្រទេស បេនីន ទ្វីបអាហ្វ្រិច៕

Share.