កំពង់ធំ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារព្រមទាំងសហការីបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចរាំងជ្រុំដល់វត្តកំពង់ចម្លង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជាលទ្ធផលអនុវត្តបានចំនួន០២ករណី ដែលករណីទី១.បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំង ប្រវែង១៥០០ ម៉ែត្រ ឡុកចំនួន០៩គ្រឿង លប/លូចំនួន០៩មាត់ បង្គោល ចំនួន៩៧០ដើម ហើយបានចាក់លែងត្រីស្រស់ចំរុះចំនួនសរុបជិតគីឡូចូលទន្លេវិញ។២-របាំងស្បៃមុងចំនួន០៤របាំង ប្រវែង៤៥០ម៉ែត្រ ឡុក ចំនួន០៨គ្រឿង លប/លូចំនួន០៨មាត់ បង្គោលចំនួន ៣០០ដើម ។

 ចំពោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ  លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផល និងជាសមាជិកក្រុមការងារ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅចំណុចដូនស្តើង ក្រពើព័ន្ធ  អន្លុងតាសៅ ស្ថិតក្នុងភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងនោះក្រុមកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបលទ្ធផលសម្រេចបាន០១ករណីបានចុះរុះរើបំផ្លាញចោលវត្ថុតាងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អ៊ួនក្រឡាញឹកចំនួន ១២របាំង ប្រវែង៣.២០០ម៉ែត្រ ឡុកចំនូន២៤គ្រឿង លប/លូចំនួន៤៨មាត់ បង្គោលចំនួន១៨៥០ដើម ហើយបានចាក់លែងត្រីចូលទន្លេចំនូន៣០គីឡូក្រាម៕

អត្ថបទ៖ កំពង់ធំ

Share.