មួយ​រយៈ​ចុង​ក្រោយ​នេះ ​តារា​សម្ដែង​រូប​សង្ហា​លោក ​ខាត់ វៃហាំង ​ហាក់​ព្យាយាម​បង្ហាញ​រូបភាព​ស្អាត​ៗ​និង​ ផ្អែមល្ហែម​ ​គួរជា​ទី​ច្រណែន​ជាមួយ​នឹង​ដៃ​គូ​បណ្ដូល​ចិត្ត​កញ្ញា​ ស៊ិន យូប៊ីន ​រហូត​ធ្វើ​ឱ្យ​ហ្វេន​ដែល​ជួយ​ចូកជួយ​ ចែវ​ចង់​ឃើញ​ស្រី​ស្រស់​បុរស​សង្ហា​មួយ​គូ​នេះ​ វិល​មក​ចាប់​គូ​សម្ដែង​ជាមួយ​នឹង​គ្នា​សារ​ជាថ្មី​ក្នុង​​ពេល​ឆាប់​ៗ​នេះ។ យ៉ាង​ណា​មិញ​អ្នកគាំទ្រ​តារា​ទាំង​ពីរ​ដួង​អាច​នឹង​ទទួល​បាន​ដំណឹង​ល្អ​ឆាប់​ៗ​ព្រោះ​មាន​ដំណឹង​ថា​ទូរទស្សន៍ ភីអិនអិន​ត្រៀម​ចាប់​គូ​តារា​ទាំង​ពីរ​ជា​ថ្មី​ម្ដង​ទៀត​។

មួយ​រយៈ​ចុង​ក្រោយនេះ​លោក ​ខាត់ វ៉ៃហាំង ​និង​ ​កញ្ញា ស៊ិន យូប៊ីន ​មិន​បាន​សម្ដែង​រួមគ្នា​នោះទេ​ ​ព្រោះ​តែ​អ្នក​ ទាំងពីរ​ត្រូវ​បំបែក​ឱ្យ​ទៅ​សម្ដែង ​និង​ ចាប់ដៃគូ ​ផ្សេងៗ​គ្នា​​ដោយ​ លោក ខាត់ វ៉ៃ ហាំង​ ចាប់ដៃគូ​សម្ដែង​ជាមួយ​ នឹង​អ្នកនាង​ ​សិទ្ធី នីកា​ ​កញ្ញា សំណាង អេលីណា ខណៈ​កញ្ញា​ ស៊ិន យូប៊ីន ​ចាប់ដៃគូ​សម្ដែង​ជាមួយ​នឹង លោក​ ណា ខុន ​និង​ ​លោក សុខ សាន់នី​។

ការ​ផ្លាស់ប្ដូរ​ដៃគូ​សម្ដែង​របស់​ អ្នក​ទាំងពីរ​ធ្វើ ​ឱ្យ ​ហ្វេន​ដែល​ស្ថិត​លើ ​នាវា ​យូប៊ីន ​វៃហាំង ហើយ​ខំប្រឹង​ជួយ​ចូក​ជួយចែវ​កាន់​តែ​អន្ទះសា ​និង​ ទន្ទឹង​ចាំមើល​ថា​តើ​នឹង​មាន​ឱកាស​បាន​ឃើញ​តារា​សម្លាញ់​ចិត្ត​ទាំង​ពីរ​វិល​មក​ជួប គ្នា​ក្នុង​រឿង​ណាមួយ​របស់​ស្ថានីយ​ទូរទស្សន៍ ​CTN ​ដែរ​ឬ​ទេ​?​

ត្រយង​អាច​និយាយ​បាន​ថា​ក្ដី​ទន្ទឹង​និង​ការ​រង់ចាំ​របស់​ហ្វេន​អាច​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​នេះ ​ព្រោះ​បើ​តាម​ ការ​បង្ហោះ ​របស់កញ្ញា​ ទូច​ បុប្ផា​ ​​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ភីអិនអិន ដែល​បាន​ចូល​មក ស៊ែរ (Share) ​រូបភាព​ល្អូកល្អើន​របស់​តួឯកប្រុសស្រី​ទាំងពីរ​ខាង​លើ​បាន​និយាយ​​ថា​៖ «​ឃើញ​មួយ​គូ​នេះ​ផ្អែមល្ហែម​ចឹង​ ចង់​បាន​រឿង​ថ្មី​​ដែល​សម្ដែង​ដោយ​ពួក​គាត់​ទាំង​ពីរ​អត់​?​»

តាម​រយៈ​​ប្រយោគ​ខាង​លើ​បាន​ធ្វើឱ្យ​​ហ្វេន​ជា​ច្រើន​បាន​ចូល​ម​ក​ខមមិន​ខាងក្រោម​ផុស​ គាំទ្រ​និង​សំណូម​ពរ​បន្ថែម​ចង់​ឃើញ​សំណព្វ​ចិត្ត​ទាំង​ពីរ​វិល​មក​ជួប​គ្នា​ឆាប់​ៗ​។

សរុប​សេចក្ដី​មក​វិញ​ តាម​រយៈ​ជំនន់​ខមមិន​ដ៏​ច្រើន​ដែល​​លើក​ឡើង​​ន​ិង​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ចាប់​គូ​តារា​សម្ដែង​លោក ខាត់ វ៉ៃហាំង និង​កញ្ញា​ ស៊ិន យូប៊ីន ​​​ជឿជាក់​ថា​​ឆាប់​ៗ​នេះ​ ហ្វេន​ប្រាកដ​ជា​បាន​ទទួល​ដំណឹង​ល្អ​​ជាក់​ជាមិន​ខាន​ ​គ្រាន់​តែ​នៅតែ​ចាំ​អ៊ុត​​បន្តិច​​ថា​រឿង​ភាគ​ថ្មី​ដែល​អ្នក​ទាំងពីរ​​នឹង​សម្ដែង​រួម​គ្នា​​ជា​រឿង​ប្រភេទ​ណា​​តែ​ប៉ុណ្ណោះ​​។​

Telegram-Troryorng
Share.