ក្រុម​ជម្រើសជាតិបាល់ទះកម្ពុជា បាន​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំទ្វីបអាស៊ី (Asian Games) ៤ឆ្នាំម្ដង ដែល​លើក​ពី​ឆ្នាំ​២០២២ មករៀបចំនៅ ឆ្នាំ២០២៣វិញ ដោយ​សារ​ជំងឺ​រាត​ត្បាតកូវីដ-១៩ នៅទីក្រុង Hangzhou ប្រទេសចិន។

​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា ក្នុង​វិញ្ញាសារបាល់ទះ អស់​រយ:ពេល ៥០ឆ្នាំ ដែល​មិន​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពាន​មួយ​នេះ ទន្ទឹម​នឹង​ការ​ចូល​រួម​ប្រកួតនៅ Asian Games នេះ​ជា​លើក​ទី៣​ហើយ​ដែល​បញ្ជូន​ក្រុម​បាល់ទះ​បុរស​ទៅ​ចូលរួម​ប្រកួត ដោយ​លើក​ទី១ នៅ​ឆ្នាំ​​១៩៦២ ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ឈរ​លេខ​៧។ ​លើក​ទី២ ក្នុង​ឆ្នាំ​១៩៧០ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤។

ខាងក្រោម​នេះ​កឺ​ជា​សមាសភាពប្រតិភូដឹកនាំ គ្រូបង្វឹក និង​កីឡាករជម្រើសជាតិបាល់ទះ ផ្លូវការរបស់កម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣៖

​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល​ Cជាមួយ​យក្ស​ឥណ្ឌា និង​កូរ៉េខាងត្បូង ខណៈ​ការ​ប្រកួត​នឹង​ចាប់​ដំណើរការ​នៅ​ខែ​ក្រោម​នេះ ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ប្រទេស​ចិន (2022 Asian Games)។

សម្រាប់​កម្មវិធី​ប្រកួតក្នុង​ពូល C ដែលមាន​កម្ពុជា ឥណ្ឌា និង​កូរ៉េខាងត្បូង មាន៖

– ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៖ ឥណ្ឌា ប៉ះ កម្ពុជា ទីលាន China Textile City Sports Centre Gymnasium ម៉ោង៦ល្ងាច
-ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៖ កូរ៉េខាងត្បូង ប៉ះ ឥណ្ឌា ទីលាន Linping Sports Centre Gymnasium ម៉ោង​៦ល្ងាច
-ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៖ កម្ពុជា ប៉ះ កូរ៉េខាងត្បូង ទីលាន Linping Sports Centre Gymnasium ម៉ោង​២:៣០​នាទី
*ម៉ោងនៅខេត្ត Zhejiang លើស​ម៉ោង​នៅ​កម្ពុជា ១ម៉ោង

បញ្ជាក់ថា អត្តពលិកកីឡាកម្ពុជា ចំនួន ១៧ប្រភេទកីឡា ដែល​ត្រូវ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី រួមមាន៖ កីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក​ក្ដោង,​ តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និង​កីឡា​គុនដាវ។

កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ខណៈ​នេះ​គឺជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្តដែលក្រុមជម្រើសជាតិនារីកម្ពុជា ចូល​រួម​ពាន​រង្វាន់​កម្រិត​ទ្វីបមួយនេះ ប៉ុន្តែសម្រេចដកខ្លួនវិញ៕

Share.