ក្រោយបញ្ចប់​បេសកម្ម​នៅប្រទេសអារ៉ាប់ ប៊ីសាអ៊ូឌីត ក្រោយឆ្លងកាត់ ៣ប្រកួត ស្មើ១ ឈ្នះ១ និង​ចាញ់១ មាន៤ពិន្ទុ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ កម្ពុជា អស់ឱកាសឡើងទៅវគ្គបន្ត នៃពានរង្វាន់ AFC U-23 Asian Cup ហើយ។

គិតចាប់តាំពីបង្តើតបាន១០ឆ្នាំ នៃពានរង្វាន់បាល់ទាត់យុវជនកម្រឹតទ្វីបអាស៊ី AFC U-23 Asian Cup សម្រាប់​កម្ពុជា មាន​តែ​កីឡាករ ៣រូបប៉ុណ្ណេះ​ដែល​បាន​បង្ហាញខ្លួនឱ្យកម្ពុជា នៅវគ្គជម្រុះ ជើង​ឯក​យុវជន​ក្រោម​អាយុ ២៣ឆ្នាំប្រចាំទ្វីបអាស៊ី បាន ៣ជំនាន់មុនគេ។

កីឡាករ នេន សុធារ័ត្ន បាន​បង្ហាញ​ខ្លួន​ចំនួន ៣លើក រកបាន ១គ្រាប់​

ឆ្នាំ២០១២៖ បង្ហាញខ្លួនចំនួន ៥ប្រកួត លេងបាន ២៣៦នាទី
ឆ្នាំ២០១៥៖ បង្ហាញខ្លួនចំនួន ៣ប្រកួត លេងបាន ២៧០នាទី
ឆ្នាំ២០១៧៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ១៨០នាទី

កីឡាករ សឿត បារាំង បាន​បង្ហាញ​ខ្លួន​ចំនួន ៣លើក

ឆ្នាំ២០១៧៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ៩៦នាទី
ឆ្នាំ២០១៩៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ១៨០នាទី
ឆ្នាំ២០២១៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ១៨០នាទី

កីឡាករ ស៊ិន កក្កដា បាន​បង្ហាញ​ខ្លួន​ចំនួន ៣លើក រកបាន ២គ្រាប់

ឆ្នាំ២០១៧៖ បង្ហាញខ្លួនចំនួន ១ប្រកួត លេងបាន ៤៦នាទី
ឆ្នាំ២០១៩៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ១៥៥នាទី
ឆ្នាំ២០២១៖ បង្ហាញខ្លួនចំនួន ២ប្រកួត លេងបាន ១៣៤នាទី

ពានរង្វាន់ AFC U23 Asian Cup បង្តើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយគ្រានោះប្រទេសអ៊ីរ៉ាក់ ជាម្ចាស់ជើងឯក លើទឹកដីប្រទេសអូម៉ង់ ខណៈជប៉ុន ឈ្នះបាន១លើកឆ្នាំ២០១៦ អ៊ូសបេគីស្ថាន បាន១លើក ឆ្នាំ២០១៨ កូរ៉េខាងជើង ១លើកឆ្នាំ២០២០ និងចុងក្រោយនេះ អារ៉ាប់ ប៊ីសាអ៊ូឌីត ជាម្ចាស់ជើងឯកឆ្នាំ២០២២៕

Share.