«ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានជួប លោក (សម្ដេចមហាបវរធិបតី) នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សម្តេច ហ៊ុន សែន ដែលជាលោកឪពុករបស់លោក បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។ ខ្ញុំសូម ផ្តាំផ្ងើសួរសុខទុកដោយ ស្មោះ ត្រង់ជូន ចំពោះគាត់ នឹងស្វាគមន៍គាត់មកលេងប្រទេសចិនអោយញឹកញាប់»។ នេះជាសម្រង់ពាក្យពេចន៍ប្រកបដោយមនោសញ្ចេតនាមិនអាចគណនាបាន ដែលឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានមានប្រសាសន៍ក្នុងឱកាសសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា បាន និងបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចែករំលែកនូវសម្រង់ប្រសាសន៍ប្រធានធិបតីចិន ភ្ជាប់ដោយសំណេរបកប្រែជាខេមរភាសាទៀតថា «និទាឃរដូវនាឆ្នាំនេះ លោក(សម្ដេចធិបតី) និងឪពុករបស់លោកបាន[មក]ទស្សកិច្ចនៅប្រទេសចិន។ សម្តេច ហ៊ុន សែន និងខ្ញុំបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។ រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំ[នេះ] លោកបានមកទស្សកិច្ចនៅប្រទេសចិន ខ្ញុំជឿថាលោកគឺជាអ្នកប្រមូលផល លោកនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។»

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ច៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីចូលជួបឯកឧត្តមប្រធានាធិបតីចិន សម្ដេចក៏បានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមប្រធានសភាប្រជាជនចិនផងដែរ មុននឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន។ រហូតមកដល់រសៀលថ្ងៃដដែលនេះ បណ្ដាញសង្គមផ្លូវការសម្ដេចធិបតី នាយករដ្ឋមន្រ្តី មិនទាន់ចេញផ្សាយខ្លឹមសារលម្អិតនៃជំនួបនោះនៅឡើយទេ ជាពិសេសចំណាប់អារម្មណ៍ផ្សេងៗរបស់សម្ដេច នាឱកាសជួបប្រធានាធិបតីចិន៕

Share.