ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣ ២០២៤ បានវិលត្រលប់មកវិញហើយ បន្ទាប់ពីសម្រាក់អស់រយះពេល ២សប្តាហ៍កន្លងមកនៃថ្ងៃ FIFA Day ខណៈនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះមានការប្រកួតចំនួន ២គូ នឹងធ្វើឡើងនៅ ២កន្លែងផ្សេងគ្នា។

កម្មវិធីនៃការប្រកួតសប្តាហ៍ទី៥

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣
– ព្រៃវែង ប៉ះ កងយោធពលខេមរភូមិន្ទ ម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង
– ស្វាយរៀង បះ អង្គរថាយហ្គឺ ម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀង

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
– អាយ អេស អាយ ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៦:០០នាទីយប់ នៅឡដ្ឋាន AIA KMH Park
– បឹងកេត ប៉ះ គិរីវង់សុខសែនជ័យ ម៉ោង ៦:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)
– វិសាខា ប៉ះ ភ្នំពេញក្រោន ម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានព្រីនស៍

សូមបញ្ជាក់ថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.