បុរស​ម្នាក់​បាន​ត្អូញ​ត្អែរ​រៀបរាប់​​តាម​រយៈ​ YouTube ​ក្រោយ​​លោក​ត្រូវ​ញ៉ាំ​មាន់​ណាត់​ហ្គេត​រាប់​សប្ដាហ៍​ព្រោះ​ភរិយា​របស់​លោក​គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ចម្រៀង​ BTS ដែល​បាន​ក្លាយ​ជា​ Presenter ឱ្យ​ផលិតផល​មាន់​បំពង​​​ឱ្យ​​យីហោ​​ល្បី​មួយ​។

ការ​បញ្ចេញ​អារម្មណ៍​​បែប​កំប្លុក​កំប្លែង​របស់​បុរស​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ YouTube កាល​ពី​ពេល​ថ្មីៗ​នេះ​ តាម​រយៈ​ដំណឹង​​រួម​ការងារ​គ្នា​រវាង​ BTS និង​ McDonald’s ដោយ​ក្រុម​ BTS បាន​ចេញ​មក​ផ្សព្វផ្សាយ​មាន់​ណាត់​ហ្គេត​ដ៏​ពិសេស​មួយ​ ជាមួយ​នឹង​ទឹក​ជ្រលក់​ដែល​ផ្សំ​​ឡើង​យ៉ាង​ពិសេស​មាន​ Sweet Chili និង​ Cajun ដើម្បី​ញ៉ាំ​ជាមួយ​នឹង​ McNuggets (មាន​់ណាត់​ហ្គេត) ដែល​ជា​ផផលិត​ផល​ថ្មី​មាន​លក់​នៅ​គ្រប់​សាខា​ក្នុង​ហាង​ McDonald’s ទូទាំង​ប្រទេស​កូរ៉េ​។

យ៉ាង​ណា​មិញ​បុរស​ជា​ស្វាមី​បាន​ធ្វើ​ការ​បញ្ចេញ​យោបល់​ដូច្នេះ​ថា​ ៖ «BTS ខ្ញុំ​សូម​អង្វរ​ដោយ​ក្ដី​គោរព​យ៉ាង​សុភាព​ជា​ទី​បំផុត​ សូម​មេត្តា​ជួយ​​ឃោសនា​ផ្សព្វផ្សាយ​ឧបករណ៍​ស្ទូច​​ត្រី​ឬ​តាំងត​ង់​​ជំនួស​វិញ​បាន​ទេ? ខ្ញុំ​ញ៉ាំ​មាន់​ណាត់​ហ្គេត​ជា​អាហារ​ពេញ​មួយ​សប្ដាហ៍​ហើយ​ ភរិយា​របស់​ខ្ញុំ​ទិញ​មាន់​ណាត់​​ហ្គេត​នេះ​តាម​ផ្លូវ​ត្រលប់​មក​​ផ្ទះ​វិញ​ ខ្ញុំ​ញ៉ាំ​លាយ​ជាមួយ​នឹង​ទឹក​ជ្រលក់​ Cajun លាយ​បាយ​ ហើយ​ក៏​លាយ​មាន់​ណាត់​ហ្គេត​ជាមួយ​សាឡាត់​ ខ្ញុំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ញ៉ាំ​មាន់​ណាត់ហ្គេត​ ដូច្នេះ​ខ្ញុំ​កើត​គំនិតមួយ​បើ​សិន​ជា​ពួក​លោក​ផ្សព្វផ្សាយ​តង់​គុណភាព​ល្អ​ ភរិយា​ខ្ញុំ​ច្បាស់​ជា​ទិញ​មក​ប្រើ​ សូម​មេត្តា​ជួយ​ផង​​។ ពី​បុរស​ម្នាក់​ដែល​មាន​ភរិយា​ជា​ ARMY»

ពាក្យ​តម្អូញតម្អែរ​​របស់​លោក​ហាក់​បាន​ផល​ ព្រើ​កាល​ពី​ថ្ងៃ​តី​១៩ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ​​មាន​ព័ត៌មាន​ថា​ BTS បាន​ចាប់​ដៃ​គូ​ជាមួយ​ Helinox ឧបករណ៍​បោះ​តង់​ដ៏​ល្បី​មួយ​ ដោយ​ BTS បាន​បង្ហាញ​តង់​ពណ៌​ស្វាយ​ព្រម​ជាមួយ​នឹង​ Logo BTS នៅ​លើ​នោះ​ផង​​ដែរ​។

ខណៈ​ដែល​ហ្វេនៗ​ដែល​ជា​ ARMY វ័យ​ក្មេង​នៅ​កំពុង​សង្ស័យ​ថា​តើ​ពួក​គេ​ទិញ​តង់​មក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ បុរស​ដែល​មាន​ភរិយា​ជា​ ARMY ​ម្នាក់​នេះ​​កំពុង​តែ​រីករាយ​និង​មាន​ក្ដី​សុខ​ណាស់​​ព្រោះ​បំណង​ប្រាថ្នា​បាន​សម្រេច​។​

P.S សង្ឃឹម​ថា​ភរិយា​របស់​ខ្ញុំ​ព្រម​ទិញ​តង់​ឱ្យ​

Telegram-Troryorng
Share.