ឆ្លងកាត់ការប្រកួតរយះពេល ៥សប្តាហ៍កន្លងមកនេះឃើញថា តាមបណ្តាលក្លិបដែល​ជាសមា​ជិកនៃពានរង្វាន់ Cambodian Premier League ហើយុមានកីឡាករបរទេសជាកូតាអាស៊ាន បានដាក់ឱ្យប្រកួត ជាច្រើនហូរហែល តាមប្រកួតនីមួយៗ

សារព័ត៌មានត្រយងសូជម្រាបជូនត្រួសៗពីទិន្នន័យកីឡាករកូតាអាស៊ានដូចខាងក្រោម៖

១. SRAYUT SOMPIM របស់ Tiffy Army FC សញ្ជាតិថៃ បង្ហាញខ្លួន ៥ប្រកួត លេងបាន ៤៥០នាទី រកបាន១គ្រាប់ ទទួលបានកាតលឿង ១សន្លឹក

២. ORNAI LIU DE OLIVEIRA JHON FRITH របស់ ISI ដង្កោសែនជ័យ សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៤ប្រកួត លេខបាន ៣៥៩នាទី រកបាន ១គ្រាប់ ឈ្នះ ងាជាកីឡាករឆ្មើម ១លើក

៣. THIHA ZAW របស់ព្រៃវែង សញ្ជាតិមីយ៉ាន់ម៉ា បង្ហាញខ្លួន ៥ប្រកួត លេងបាន៣៥៩នាទី រកបាន ២គ្រាប់

៤. ZENIVIO MORIENTES GOSTAVO CONCEICAO MOTA របស់គិរីវង់សុខសែនជ័យ សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៥ប្រកួត លេងបាន ២៧៤នាទី

៥. DELWINSER SINGH S/O RANJIT SINGH របស់អង្គរថាយហ្គឺរ សញ្ជាតិសង្ហបុរី បង្ហាញខ្លួន ៥ប្រកួត លេងបាន ៣៣៦នាទី ទទួលបានកាតលឿង ២សន្លឹក

៦. BARRETO DE LIMA MOUZINHO របស់វិសាខា សញ្ជាតិទីម័រខាងកើត បង្ហាញខ្លួន ៥ប្រកួត លេងបាន ២៨៧នាទី រកបាន ១គ្រាប់

៧. SOE MOE KYAW របស់ភ្នំពេញក្រោន សញ្ជាតិមីយ៉ាន់ម៉ា បង្ហាញខ្លួន ៣ប្រកួត លេងបាន ២០៥នាទី ទទួលបាន កាតលឿង ១សន្លឹក

៨. BUGAS POCHOLO ARELLANO របស់អង្គរថាយហ្គឺរ សញ្ជាតិហ្វីលីពីន បង្ហាញខ្លួន ៥ប្រកួត លេងបាន ១៤២នាទី រកបានា ១គ្រាប់

៩. BOUNKONG BOUNPHACHAN របស់ស្វាយរៀង សញ្ជាតិឡាវ បង្ហាញខ្លួន ៤ប្រកួត លេងបាន ១២៥នាទី រកបាន ១គ្រាប់

១០. MURSALIM MUHAMMAD RAFLI របស់ណាហ្គាវើល សញ្ជាតិឥណ្ឌូណេស៊ី បង្ហាញខ្លួន ៤ប្រកួត លេងបាន ១០៧នាទី រកបាន ១គ្រាប់ ទទួលបានកាតលឿង ១សន្លឹក

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៥

កម្មវិធីប្រកួតសប្តាហ៍ទី៦

ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣ ២៤ មាន ១០ក្រុមចូល រួមប្រកួត ប្រើប្រាស់ការប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕

Share.