បាត់ដំបង៖ កសិករក្នុងស្រុកមោងឬស្សីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណ:កំពុងព្រោះស្រូវក្នុងស្រែត្រូវរន្ទះបាញ់។

សមត្ថកិច្ចបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង០៤:៣០រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិវាល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះគៀត រឿប ភេទ ប្រុស អាយុ៥៥ ឆ្នាំមុខ របរ កសិករ រស់នៅភូមិ – ឃុំទីតាំងកើតហេតុខាងលើ។ មុនជួបគ្រោះថ្នាក់ជនរងគ្រោះកំពុងព្រោះស្រូវក្នុងទីវាលស្រែផ្ទាល់ខ្លួនក៏គាប់ជួននឹងមេឃរលឹមបង្កជារន្ទះបានបាញ់ស្រោចត្រូវបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន៕

អត្ថបទ៖ ដំបងក្រញូង

Share.