រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ក្រុមហ៊ុនVisa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេបានចេញផ្សាយការសិក្សារចុងក្រោយរបស់ខ្លួនស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននៅឆ្នាំ២០២២[1]ដែលបញ្ជាក់ថា៖ចំណាប់អារម្មណ៍និងសន្ទុះ នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងដូចនឹងនិន្នាការនៅក្នុងការសិក្សារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើននៃការទូទាត់តាមរយៈឌីជីថលបាននិងកំពុងបន្តបោះជំហានទន្ទឹមគ្នាជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់

ការសិក្សាស្ទង់មតិដដែលនេះបានបង្ហាញថាចាប់ពីតាំងឆ្នាំ២០២០មកការប្រើប្រាស់កាតឥណទាន/ឥណពន្ធនៅកម្ពុជាមានការកើនឡើងប្រមាណ១៣ភាគរយខណៈដែលចំណាប់អារម្មណ៍របស់គាត់លើការប្រើប្រាស់ប្រភេទកាតដែលមានបំពាក់បច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើងផងដែរ (ប្រមាណជា៥៨ភាគរយធៀបនឹងឆ្នាំ២០២១ដែលមានត្រឹម៤២ភាគរយប៉ុណ្ណោះ) ដែលនេះសបញ្ជាក់ថាប្រជាជនកម្ពុជាកំពុងបោះជំហានក្នុងដំណាក់កាលស្របគ្នាជាមួយនឹងកំណើននៃការទូទាត់តាមរយៈឌីជីថលនៅក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពោលចាប់តាំងពីឆ្នាំ២០២១មកប្រជាជនកម្ពុជាក៏បានផ្តោតការចំណាប់អារម្មណ៍របស់ខ្លួនច្រើនជាងមុនលើមុខងារសេវាធនាគារនិម្មិតក្នុងនោះមានប្រមាណជា៣០ភាគរយហើយលទ្ធផលដែលឆ្លុះបញ្ចាំងពីកំណើននេះគឺដើរស្របនឹងនិន្នាការក្នុងតំបន់សម្រាប់សេវាកម្មធនាគារឌីជីថល។សម្រាប់អ្នកប្រើប្រាស់មានប្រមាណ៩០ភាគរយដែលនិយាយថាពួកគេមានចំណាប់អារម្មណ៍ខ្លាំងប្រសិនបើសេវាបែបនេះនឹងផ្តល់ជូនដោយធនាគារប្រពៃណីហើយប្រមាណជា៧៦ភាគរយទំនោរទៅរកធនាគារចំណូលថ្មី។

ដោយសារតែការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តយ៉ាងទូលំទូលាយវាបានក្លាយជាហេតុផលមួយដែលនាំឲ្យប្រទេសកម្ពុជាមានភាពយឺតយ៉ាវសម្រាប់ការទទួលយកនូវវិធីសាស្រ្តទូទាត់តាមរយៈប្រព័ន្ធឌីជីថលថ្មីៗទៀតបើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់តែវាក៏បានបង្ហាញពីសក្តានុពលនៃឱកាសទីផ្សារដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញសម្រាប់ម្ចាស់អាជីវកម្មលក់រាយនិងធនាគារដែលផ្តោតខ្លាំងលើសមត្ថភាពនៃសេវាកម្មឌីជីថលនិងធនាគារចល័តរបស់ពួកគេក្នុងកិច្ចការប្រកួតប្រជែងគុណសម្បត្តិដើម្បីទទួលបាននូវអត្ថប្រយោជន៍ផងដែរ។ 

វិស័យសំខាន់ៗដែលទំនងជាទទួលបានអត្ថប្រយោជន៍ពីការធ្វើឌីជីថលនីយកម្មនៃសង្គមកម្ពុជាមានដូចជាអាជីវកម្មខ្នាតមីក្រូខ្នាតតូចនិងមធ្យម។អ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិប្រមាណ៧៦ភាគរយបាននិយាយថាពួកគេទិញទំនិញនៅតាមបណ្តាអាជីវកម្មខ្នាតមីក្រូខ្នាតតូចនិងមធ្យមយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍និងបានប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធមានប្រមាណជា៦៦ភាគរយទើបមានការស្នើឱ្យបណ្តាម្ចាស់អាជីវកម្មខ្នាតមីក្រូខ្នាតតូចនិងមធ្យមគិតគូរលើដំណោះស្រាយនៃការជ្រើសប្រើវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលដែលមានភាពងាយស្រួលនិងតម្លាភាពដើម្បីផ្តល់បទពិសោធន៍ដល់អតិថិជនឲ្យកាន់តែប្រសើរឡើងនឹងដើម្បីអភិវឌ្ឍនូវកំណើនអាជីវកម្មផងដែរ។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖តាមរយៈរបាយការណ៍នៃការសិក្សាវាបានឆ្លុះបញ្ចាំងពីការបោះជំហានដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាក្នុងការទទួលយកវិធីសាស្រ្តទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនឹងឱកាសសម្រាប់ម្ចាស់អាជីកម្មនិងអ្នកផ្តល់សេវាទូទាត់ប្រាក់ដើម្បីបំពេញតម្រូវការដែលកំពុងតែមានសន្ទុះកើនឡើងនេះផងដែរ។អ្នកស្រីបន្តទៀតថា៖នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ដំណើរការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធហើយសម្រាប់ក្រុមហ៊ុន Visa នឹងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់និងម្ចាស់អាជីវកម្មនូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈឌីជីថលមួយដែលភាពងាយស្រួលគួរឲ្យទុកចិត្តបាននិងមានសុវត្ថិភាពខ្ពស់។

ការលេចឡើងនៃឥរិយាបថគ្រប់គ្រងហិរញ្ញវត្ថុថ្មី តាមរយៈការសិក្សាមួយនេះបានបង្ហាញពីការជះឥទ្ធិពលលើលំនាំចំណាយនៅទូទាំងតំបន់ដែលបណ្តាលមកពីផលប៉ះទង្គិចនៃការរីករាលដាលជំងឺកូវីដ១៩។ប្រជាជនកម្ពុជាភាគច្រើននិយាយថាពេលនេះពួកគេសន្សំបានកាន់តែច្រើនសម្រាប់អនាគត (ប្រមាណ៧៥ភាគរយ) និងកំហិតថវិការសម្រាប់ចំណាយលើតម្រូវការចាំបាច់ដូចជាអាហារនិងការថែទាំសុខភាព (ប្រមាណ៧៤ភាគរយ) បានច្រើនជាងមុនស្របតាមមធ្យមភាគក្នុងតំបន់។

ការទិញទំនិញដោយប្រើប្រាស់វិធីសាស្ត្របង់រំលស់ក្នុងទម្រង់បែបថ្មីដូចជាគម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ (BNPL) ក៏បានក្លាយជាការពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរមានប្រមាណជា៨១ភាគរយនៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថាពួកគេបានប្រើប្រាស់គម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ(BNPL) មានប្រមាណជា៦៩ភាគរយដែលចំនួននេះលើសពីមធ្យមភាគក្នុងតំបន់នឹងដើរយឺតៗប្រដេញជាមួយប្រទេសវៀតណាមដែលមានប្រមាណជា៨៣ភាគរយ។ប្រជាជនកម្ពុជាក៏ជាប់ចំណាត់ថ្នាក់ឈានមុខគេសម្រាប់ការប្រើប្រាស់គម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ (BNPL) ក្នុងរយៈពេលពីរឆ្នាំមកនេះផងដែរបើគិតជាមធ្យមភាគប្រមាណជា៦.៦ក្នុងចំណោមមនុស្សម្នាក់ក្រោមប្រទេសឥណ្ឌូនេស៊ីដែលមានមធ្យមភាគប្រមាណជា៧.៦នឹងច្រើនជាងមធ្យមភាគនៃផែនការកំណត់ក្នុងតំបន់ដែលគិតត្រឹមតែ៥.៩ប៉ុណ្ណោះ។

រួមជាមួយប្រភេទកាតឥណទានគម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឱ្យធនាគារនូវឧបករណ៍មួយដើម្បីគាំទ្រអតិថិជនដែលប្រឈមមុខនឹងការលំបាកតាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លីដែលអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរទៅរកទម្រង់ឥណទានផ្សេងមួយទៀតជួយកសាងនូវប្រវត្តិឥណទាននិងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។នៅក្នុងប្រទេស/តំបន់ផ្សេងទៀតធនាគារជាច្រើនបានប្រើប្រាស់គម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យសម្រាប់ការផ្តល់ឥណទាននិងការធ្វើបរិយាបន្នឥណទាន

ក្នុងកិច្ចខិតខំប្រឹងប្រែងរកមធ្យោបាយដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាកម្មធានារ៉ាប់រងនិងស្វះស្វែងរកដំណោះស្រាយផែនការហិរញ្ញវត្ថុផ្សេងៗទៀតថ្មីៗនេះក្រុមហ៊ុនVisaបានប្រកាសផ្តល់ជូនប្រជាជនកម្ពុជានូវប័ណ្ណទឹកប្រាក់ទិញទំនិញ តាមអនឡាញរបស់ផ្សារទំនើបអេអន (Aeon e-voucher) នូវរៀងរាល់ពេលទិញផលិតផលធានារ៉ាប់រងឌីជីថលពីក្រុមហ៊ុនព្រូដិនសល និងទូទាត់ជាមួយVisaកាតដែលការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ដំណោះស្រាយការទូទាត់តាមរយៈឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវតម្លាភាពនិងទិន្នន័យដើម្បីគ្រប់គ្រងប្រាក់ប្រកបដោយប្រសិទ្ធភាព។នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Tranchini ។ អ្នកស្រីបន្តទៀតថា៖ ធនាគារគួរតែគិតគូអំពីចំនុចទាំងអស់នោះព្រមទាំងគិតគូពីការនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួនក៏ដូចជាការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយប្រកបដោយការទទួលខុសត្រូវដូចជាការប្រើប្រាស់គម្រោងទិញឥលូវនេះទូទាត់នៅពេលក្រោយ (BNPL) ការប្រើប្រាស់កាតឥណទាននិងការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម។

របាយការណ៍នៃការសិក្សានេះក៏បានបង្ហាញពីកំណើននៃការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់អ្នកប្រើប្រាស់កម្ពុជាក៏ដូចជាប្រជាជនក្នុងតំបន់ក្នុងការគិតគូរដល់បរិស្ថានផងដែរតាមរយៈការសម្រេចចិត្តលើការចំណាយរួមទាំងសកម្មភាពផ្សេងៗរបស់ពួកគេចំណាប់អារម្មណ៍លើម៉ាកដែលផ្តោតនឹងយកចិត្តទុកដាក់លើនិរន្តភាពនៃបញ្ហាបរិស្ថានសង្គមនិងអភិបាលកិច្ច (ESG)និងសូម្បីតែការចំណាយប្រាក់លើផលិតផលរបស់ក្រុមហ៊ុនប្រភេទនោះច្រើនបែបណាជាដើម។

ក្រុមហ៊ុនVisaសម្រេចបាននូវយុទ្ធសាស្រ្តអព្យាក្រឹតភាពកាបូននៅគ្រប់ប្រតិបត្តិការរបស់ខ្លួនលើប្រសិទ្ធភាពថាមពលហើយប្តេជ្ញាសម្រេចឱ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យជិតដល់សូន្យត្រឹមឆ្នាំ២០៤០ដែលជារយៈពេលយ៉ាងហោចណាស់១០ឆ្នាំទៀតមុនពេលដល់ថ្ងៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។

អំពីក្រុមហ៊ុនVisaInc. 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថលដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ពាណិជ្ជករស្ថាប័នហិរញ្ញវត្ថុនិងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធច្រើនជាង២០០ប្រទេសនិងតំបន់ជារៀងរាល់ឆ្នាំ។បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មីងាយស្រួលអាចទុកចិត្តបាននិងមានសុវត្ថិភាពបំផុតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាជីវករនិងសេដ្ឋកិច្ចមានការរីកចម្រើន។យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូបនៅគ្រប់តំបន់នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងហើយយើងមើលឃើញថានេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ស្វែងយល់បន្ថែមតាមរយៈVisa.com ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

– អ៊ីម៉ែល៖trang.nguyen@visa.com

– អ៊ីម៉ែល៖nary@reddot.com.kh 

Share.