ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៥ ហើយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា ក្រុមយុវជន Blue Dragon ជាក្រុមដែឡរកគ្រាប់បាល់បានច្រើនជាងគេ រហូតដល់ ១១គ្រាប់ ក្នុង១ប្រកួត ខណៈក្រុមព្រះខ័នរាជស្វាយរៀង U18 រកបាន ១០គ្រាប់ក្នុង ១ប្រកួត។

លទ្ធផលការប្រកួតសប្តាហ៍ទី៥

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.