សំណេរខ្លីរបស់ អ្នកម្ដាយដ៏ស្រស់ស្អាតបានធ្វើមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍ និង ព្រួយបារម្ភពីសម្ព័ន្ធភាព​ប្ដីប្រពន្ធរបស់អ្នកនាង សូដា នីតា ក្រោយឃើញអ្នកនាងប្រកាស្វែងរកប្រពន្ធចុង​ឲ្យស្វាមី។

កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ អ្នកនាង សូដា នីតា បានចេញមកបង្ហោះសំណេរមួយតាមរយៈបណ្ដាញសង្គមដែលសំណេរនេះបង្ហាញពីទឹកចិត្តដ៏មហិមារបស់អ្នកនាង ព្រោះម្ចាស់សំណេរប្រកាសរកប្រពន្ធចុងឲ្យស្វាមី ឬ​ស្រី​ឱ្យ​ស្វាមី​ ដូច្នេះ​អាច​និយាយ​បាន​ថា​ ទឹកចិត្តធំមហិមា បើ​មិន​ហៅ​ដូច្នេះ​មិនដឹងថាត្រូវហៅថាម៉េចទើបសមនោះទេ។

អ្នកនាង បានធ្វើការបង្ហោះរៀបរាប់យ៉ាងដូច្នេះ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ «ដំណឹងប្រកាស រកស្រី រឺ ប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បានរឺ អ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាចាស់គាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»។

បន្ទាប់ពីបានឃើញសំណេរ​ប្លែក​ខាង​លើ​មិត្ត​ភក្ដិ​និង​មិត្ត​សិល្បករ​បាន​ចូល​រួម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​​ផុស​របស់​អ្នក​នាង​ ដោយ​ភាគ​ច្រើន​បាន​សរសើរ​ពី​ទឹក​ចិត្ត​របស់​អ្នក​នាង ហើយ​អ្នក​នាង​ សូដា នីតា​ ក៏​បាន​ចូល​មក​ឆ្លើយ​តបចាក់​បណ្ដោយ​ថែម​ទៀត​ផង​។

យ៉ាង​ណាមិញ​​សំណេរ​របស់​អ្នក​នាង​បាន​ធ្វើឱ្យ​មហាជន​មាន​​ការ​សង្ស័យ​ថា​ ​អ្នក​នាង​អាច​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​ស្វាមី​ ឬ​អាច​នឹង​មាន​អ្នក​ទីបី​ចង់​ចូល​មក​ជ្រៀត​ជ្រែក​ជីវិត​គូ​របស់​អ្នក​នាង​ ទើប​បណ្ដាល​ឱ្យ​ស្ត្រី​ដែល​ចូលចិត្ត​បុណ្យ​រូប​នេះ​ដល់​ថ្នាក់​បង្ហោះ​បើក​ចំហរ​ជា​សាធារណៈ​​បែបនេះ​​ បើ​តាម​ការ​ឆ្លើយ​តប​ក្នុង​ខមមិន​ដែល​អ្នក​នាង​ប្រាប់​ទៅ​មិត្ត​ភក្ដិ​ ​ការ​ដែល​​អ្នក​នាង​​ផុស​​សំណេរ​ខាង​លើ​នេះ​គឺ​ ឆ្លើយ​តប​ទៅ​ស្វាមី​អ្នក​នាង​ដែល​បាន​ផុស​សំណេរ​អាណិត​ដល់​អ្នក​មាន​ប្រពន្ធ​ចុង​ កាល​ពី​​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ កន្លង​មក​៕ ​

Telegram-Troryorng
Share.