ការប្រកួតពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានបញ្ជប់ការប្រកួតសប្តាហ៍ទី១ ហើយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលកាតបានចេញពីហោបៅពីសំណាក់លោកអាជ្ញាកណ្តាលចំនួន ៨សន្លឹកក្នុងនោះគឺសុទ្ធតែជាកាតលឿង នៅសប្តាហ៍ទី១។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលទទួលពិន័យកាត៖

១. កីឡាករ ឡេង សុងពៅ របស់ ទទួលបានកាតលឿង ១សន្លឹក
២. កីឡាករ ខេម លាងខេ ទទួលបានកាតលឿង ១សន្លឹក
៣. កីឡាករ វុធ តុលា ទទួលបានកាតលឿង ១សន្លឹក
៤. កីឡាករ ជឿន ណាចា ទទួលបានកាតលឿង ១សន្លឹក
៥. កីឡាករ គយ នរៈសក្តដា ទទួលបានកាតលឿង ១សន្លឹក
៦. កីឡាករ Koroma Santigie ទទួលបានកាតលឿង ១សន្លឹក
៧. កីឡាករ អ៉ីត សូនី ទទួលបានកាតលឿង ១សន្លឹក
៨. កីឡាករ សួន មករា ទទួលបានកាតលឿង ១សន្លឹក

សូមបញ្ជាក់ដែរថា ក្នុងជំនួនរៀងក្រុមវិសខា (ខ) និង ក្រុមអាយ អេស អាយ ដង្គោសែនជ័យ (ខ) ជាជំនួបដែលមិនមានការចាយកាតសូម្បីតែ ១សន្លឹក ខណៈការប្រកួតនោះគឺកាត់ក្តីដោយលោក ជូន ងួនហុង។

This image has an empty alt attribute; its file name is image-490-1024x683.png

ខាងក្រោមនេះជាបញ្ចីឈ្មោះអាជ្ញាកណ្តាល ដែលកាត់ក្តីពានរង្វាន់លីគទី២ Cambodian League 2៖

១. លោក ជួប ពីសាល កាត់ក្តី១ប្រកួត ចាយកាត២សន្លឹក
២. លោក ឆន បញ្ញា កាត់ក្តី១ប្រកួត ចាយកាត២សន្លឹក
៣. លោក លឹម ប៊ុនធឿន កាត់ក្តី១ប្រកួត ចាយកាត ៤សន្លឹក
៤. លោក ជួន ងួនហុង កាត់ក្តី១ប្រកួត គ្មានកាត។

លទ្ធផលការប្រកួតសប្តាហ៍ទី១

តារាងចំណាត់ថ្នាក់សប្តាហ៍ទី១

កម្មវិធីប្រកួតសប្តាហ៍ទី២

សូមបញ្ជាក់ដែរថា ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់​ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួត ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានភាគរយពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំំរដូវកាល២០២៣-២៤៕

Share.