ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតបើកឆាកទល់នឹង Dynamic Herb Cebu របស់ហ្វីលីពីន នៅថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះ​ពូល F នៃពានរង្វាន់ AFC Cup 2023/24។

ក្លិបបាល់ទាត់ Dynamic Herb Cebu ក្លិបដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន មួយនេះ​មាន​ឈ្មោះ​ពេញថា Dynamic Herb Cebu Football Club ទើបតែបង្តើតឡើងនៅឆ្នាំ​២០២១ និងជា​សមា​ជិក​នៃពានរង្វាន់លីគកំពូល Philippines Football League គ្រូបង្វឹកបច្ចុប្បន្ន គឺលោក Joshua Schirmer សញ្ជាតិអាមេរិក ប្រើប្រាស់ទីលាន Dynamic Herb Sports Complex ។

បច្ចុប្បន្នមានលោក Joshua Schirmer ជនជាតិសហរដ្ឋអាមេរិក ជាគ្រូបង្វឹក មានកីឡាករសរុប ២១នាក់ ខណ:កីឡាករបរទេស៦នាក់ ដូចជា៖

  • Ryo Togashi ជនជាតិជប៉ុន
  • Ken Murayama ជនជាតិជប៉ុន
  • Rintaro Hama ជនជាតិជប៉ុន
  • Göktuğ Demiroğlu ជនជាតិទួរគី
  • Marius Kore ជនជាតិកូតឌីវ័រ
  • Arda Çınkır ជនជាតិទួរគី។

ខណ:តម្លៃសំបុត្រសម្រាប់ជំនួបរវាង Herb Cebu ប៉ះ ភ្នំពេញក្រោន៖

  1. VIP Section៖ PHP 400 ស្មើ ២ម៉ឺន៨ពាន់រៀល
  2. Catagory 1៖ PHP 300 ស្មើ ២ម៉ឺន១ពាន់រៀល
  3. Catagory 2៖ PHP 200 ស្មើ ១ម៉ឺន៤ពាន់រៀល។

គួរដឹងថា ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជាមួយក្រុម Macarthur​ FC របស់អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន។

វគ្គជម្រុះ​ពូល F នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្របពេលក្លិប​បាល់​ទាត់​ភ្នំពេញក្រោន នឹង​យកពហុកីឡដ្ឋានជាតិ ធ្វើជា​ទឹកដីម្ចាស់ផ្ទះ ក្នុងពានរង្វាន់ AFC Cup 2023/24។

ចំពោះលក្ខន្តិកៈនៃការប្រកួតគឺលេងក្នុងដីក្រៅដី (Home-Away) សរុប​៦ប្រកួត ខណ:ក្រុមលេខ១ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ASEAN ZONE និងក្រុមលេខ២ល្អ។

ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.