ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានរងបរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Allianz Arena វគ្គជម្រុះក្នុងពូល A នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២៣-២៤ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឈានចូលព្រឹកថ្ងៃទី២១ ម៉ោងនៅកម្ពុជា។

៤គ្រាប់របស់ Bayern Munich ស៊ុតបញ្ចូលទីដោយ Leroy Sane, Serge Gnabry, Harry Kane និង Mathys Tel ខណ:៣គ្រាប់របស់ Man United ស៊ុតដោយ Rasmus Hojlund, Casemiro ២គ្រាប់ម្នាក់ឯង។

ទស្សនាវីដេអូហាយឡាយ Bayern Munich 4-3 Man United៖

ក្រោយចប់ការប្រកួតអ្នកចាំទី Man Utd កីឡាករ Andre Onana ចេញមុខសុំទោស ក្រោយភ្លាត់ចូលទីខ្លួនឯងថា៖«វា​ជា​កំហុស​របស់ខ្ញុំ, ដោយសារខ្ញុំ ពួកយើងមិនឈ្នះ ហើយខ្ញុំត្រូវតែរៀនពីវាសម្រាប់បច្ចុប្បន្ន និងអនាគត»។

Onana បន្តទៀតថា៖‍«ខ្ញុំមានរឿងជាច្រើនដែលត្រូវបញ្ជាក់ឱ្យប្រាកដ ពីព្រោះនិយាយឱ្យត្រង់ទៅការចាប់ផ្តើមរបស់ខ្ញុំនៅ Man United គឺមិនសូវល្អទេ»។

ខាងក្រោមនេះគឺជាលទ្ធផលរបស់ក្រុមទាំង៣២ ស៊ុតបញ្ចូលទីគ្នាសរុប៤៨គ្រាប់ វគ្គជម្រុះតាមពូលសប្តាហ៍ទី១ នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២៣-២៤៖

Share.