ក្លិបបាល់ទាត់ Al-Nassr សមាជិកលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (النصر) បានចុះកុងត្រានាំយកខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ដោយផ្តល់ថ្លៃនឿយហត់មួយឆ្នាំ ១៧២.៩លានអឺរ៉ូ។

ស្របពេលដែលខ្សែប្រយុទ្ធ ៣៨ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ ខាងលើបង្ហាញខ្លួនបានចំនួន២១លើក ស៊ុតបញ្ចូលទីបាន២១គ្រាប់ ជួយឱ្យក្លិបបាល់ទាត់ Al-Nassr ឈ្នះពានរង្វាន់ Arab Club Champions Cup ១គ្រឿងនៅឆ្នាំ ២០២៣។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី។

ក្រៅពីលេងបាល់បាត់ Cristiano Ronaldo បានជួយថតវីដេអូផ្សព្វផ្សាយប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់ពិភពលោក ដោយពាក់អាវប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ហៅ ‘bisht’ ត្រៀមប្រារព្ធទិវាជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២៣ ខែកញ្ញា៕

ទស្សនាវីដេអូខាងក្រោមនេះ Cristiano Ronaldo ពាក់អាវប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត «bisht»៖

Share.