កំពង់ធំ៖ កុមារ៉ា២នាក់ លង់ទឹកស្លាប់ ខណះដែលពួកគេដើរទៅតាមឪពុកបង់សំណាញ់ក្បែភូមិ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ស្ថិតនៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សពក្មេងរងគ្រោះទាំងពីរនាក់ ទី១៖ ឈ្មោះ សារុន ធារាជ ភេទប្រុស អាយុ០៨ឆ្នាំ ឪពុកឈ្មោះឃាន់ សារុន អាយុ២៩ឆ្នាំ ម្ដាយឈ្មោះឃាន់ ចំរើនអាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ទី២. ឈ្មោះ ឃាន់លីនដា ភេទប្រុស អាយុ១២ឆ្នាំ ឪពុកឈ្មោះខន សុឃាន់ អាយុ៣៦ឆ្នាំ ម្ដាយឈ្មោះ តុំ អុង អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមលោកអធិការ ឃួន វុទ្ធី បានបញ្ជាក់ថា មុនកើតហេតុមារទាំងពីរនាក់បានតាមឪពុកទៅបង់សំណាញ់ ដោយសារឪពុករវល់តែបង់សំណាញ់ពីមួយកន្លែងទៅមួយកន្លែង ដោយមិនបានចាប់អារម្មណ៍ កុមារទាំង២ បានចុះលេងទឹកនៅមុខលូបណ្តាលឱ្យទឹកហូរគួចចូលលូបាត់ ទើបផ្អើលអ្នកស្រុកចុះជួយរករយ:ពេល១ម៉ោងទើបរកឃើញសព។ ក្រោយពីសមត្ថកិច្ចពិនិត្យសពកុមារទាំង២រួចមក បញ្ជាក់ថា កុមារទាំង២នាក់នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កំពង់ធំ

Share.