ការប្រកួតពានរង្វាន់ខេត្តស្វាយរៀង អាយុក្រោម ១៨ឆ្នាំ បានរកឃើញក្រុម ចំនួន១៦ក្រុមហើយ ដើម្បីឡើងទៅវគ្គបន្ត ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី៦ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលការប្រកួតនោះបានរៀបចំឡើងនៅទីលានវិទ្យាល័យ ស្វាយរំពារ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

ខាងក្រោមនេះជាក្រុមដែលត្រូវឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ៖

១. ក្រុមយុវជនសាមគ្គី
២. ត្រកួតទែក
៣. ព្រះខ័នរាជស្វាយរៀង U18
៥.​ ពូប្រុស លីងគួយ
៦. United SEZ
៨. Blue Dragon
៩. Red Bull
១០. Never Win
១១. MST FC
១២. ត្នោត FC
១៣. ដារ៉ាពិទូ Sport FC
១៤. យុវជនរមាសហែក
១៥. យុវជនគគីសោម
១៦. សាលាចំរើនសូនីតា

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង០១ថ្ងៃធ្វើការប្រកួតចំនួន០៣ប្រកួត ការប្រកួតជំរុះក្នុងពូលចាប់ផ្តើមនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៣ ។

គួរឱ្យដឹងថា ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.