ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួមក្នុង​ព្រឹត្តិការណ៍នេះ ខណ:វិញ្ញាសារបាល់ទាត់បុរស ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ស្របពេល ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ជាក្រុមអាស៊ានឡើងដល់វគ្គមួយនេះ។

ក្រុមអាស៊ានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ៖

  1. ថ្ងៃទី២៧ ខែកញ្ញា អ៊ីរ៉ង់ ប៉ះ ថៃ
  2. ថ្ងៃទី២៨ ខែកញ្ញា ជប៉ុន ប៉ះ មីយ៉ាន់ម៉ា
  3. ថ្ងៃទី២៨ ខែកញ្ញា អ៊ូសបេគីស្ថាន ប៉ះ ឥណ្ឌូនេស៊ី។

កម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍កីឡា Asian Games វិញ្ញាសារបាល់ទាត់បុរស៖

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែល​កម្ពុជា​បានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ​កាល​នោះ​កម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕

Share.