Tiktok បច្ចុប្បន្ន​គឺ​ជា Platform ​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​ ហើយ​មាន​ចំនួន​​មនុស្ស​ប្រើ​ប្រាស់​ច្រើន​នៅ​​​ទូទាំង​ពិភពលោក​។ ខណៈ​ក្រុម​ចម្រៀង​ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​ក្នុង​ពិភពលោក​គឺ​បាន​ធ្លាក់​ទៅ​លើ​ក្រុម​ BTS ។

​​រឿង​សំខាន់​ទាំង​បូក​បញ្ចូល​គ្នា​ធ្វើ​ឱ្យ​បុរស​ថៃ​មួយ​រូប​ដែល​ជា​អ្នក​លេង​ Tiktok កំពុង​តែ​ទាញ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ ARMY ​​ជុំវិញ​ពិភពលោក​ព្រោះ​តែ​គេ​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​ Jimin សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ BTS។​​​

​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​បុរស​រូប​នេះ​មាន​ភាព​ស្រដៀង​ច្រើន​ទៅ​នឹង​សមាជិក​ក្រុម​ចម្រៀង​ដ៏​ពេញ​និយម​ BTS មិន​ថា​ភ្នែក​ ច្រមុះ​ ចង្កា​ ឬ​មុខ​នោះ​ទេ​។

ភាព​ស្រដៀង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ព្រោះ​កន្លង​មក​ Jimin តែង​តែ​ជា​សមាជិក​ម្នាក់​ដែល​អ្នក​គាំទ្រ​សរសើរ​ព្រោះ​តែ​មុខ​មាត់​ក្មេង​វ័យ​មិន​ចេះ​ចេះ​ ថ្ពាន់​ប៉ោង​គួរ​ឱ្យ​ខ្នាញ់​ មុខ​គួរ​ឱ្យ​ស្រលាញ់​ភ្នែក​​ស្អាត​និង​ទាក់ទាញ​។

​ទោះ​ជា​នៅ​ខាង​ក្រោម​ផុស​ពី​បុរស​ជនជាតិ​ថៃ​​លេង​ Tiktok ហើយ​មាន​មុខ​មាត់​ស្រដៀង​នឹង​ Jimin មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បញ្ចេញ​នូវ​មតិ​វិជ្ជមាន​ ​ពាក់ព័ន្ធ​នឹង​មុខ​មាត់​ស្រដៀង​នេះ​ តែ​ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​​រូប​ថត​អាច​ប្រើ​ Photoshop មក​ជំនួយ​ឬ​អាច​ដោយ​សារ​ Camera Angle ជា​ដើម​៕​​​

ប្រភព៖ KBIzoom

Telegram-Troryorng
Share.