ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានបញ្ចប់សប្តាហ៍ទី២ហើយ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ស្របពេលដែលក្រុមបាល់ទាត់វិសាខា (ខ) បន្តយកឈ្នះឡាយហ្វ អេហ្វស៊ី ក្នុងលទ្ធផល ២-០។

លទ្ធផលថ្ងៃចន្ទ ទី២៥ ខែកញ្ញា៖
– Life FC ០-២ វិសាខា (ខ) នៅកីឡដ្ឋាន Life Stadium

លទ្ធផលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា៖
– សមាគមក្រសួងមហាផ្ទៃ ៣-៣ ISI ដង្កោសែនជ័យ (ខ)
– Angkor City FC ២-៣ យុវជនបាទី U18

លទ្ធផលថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា៖
– សៀមរាប ០-១ Tiffy Army FC (B)។

ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់​ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួត ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុចំនួន៣ជុំ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំំរដូវកាល ២០២៣-២៤៕

Share.