ភ្នំពេញក្រោន បន្តយកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN នៃ​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បាន​ឈាន​ដល់​សប្តាហ៍ទី៦។

ជ័យជម្នះរបស់ភ្នំពេញក្រោនលើក អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូល F តំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone) ពានរង្វាន់ AFC Cup នៅលើទឹកដីហ្វីលីពីន ហើយនេះគឺ​ជា​ជ័យ​ជម្នះទី៧ ជាប់ៗគ្នា គិត​ចាប់​ពីពាកកណ្ដាល​ខែសីហា ឆ្នាំ២០២៣។

ដោយគិតទាំង ៧ប្រកួត​ចុង​ក្រោយ​នេះ​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​មាន​ដូច​ខាងក្រោម៖

AFC Cup៖ ភ្នំពេញក្រោន ៤-០ Young Elephants នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​វគ្គ ​Preliminary round 2 ប្រចាំ​តំបន់​អាស៊ាន

-AFC Cup៖ Tampines Rovers ២-៣ Phnom Penh Crown នៅកីឡដ្ឋាន Jalan Besar ​កាលពីយប់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ជម្រុះក្នុងតំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)

CPL៖ ភ្នំពេញក្រោន ១-០ Tiffy Army នៅកីឡដ្ឋាន Smart RSN កាល​ពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៣

CPL៖ ភ្នំពេញក្រោន ៣-២ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន កំពង់ស្ពឺ កាល​ពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៤

CPL៖ ភ្នំពេញក្រោន ១-០ វិសាខា នៅកីឡដ្ឋាន ព្រីនស៍ កាល​ពី​ថ្ងៃទីកញ្ញា ខែកញ្ញា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

AFC Cup៖ Phnom Penh Crown ៣-០ Dynamic Herb Cebu នៅកីឡដ្ឋាន Rizal Memorial នារាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ​២០២៣ ជម្រុះក្នុងពូល F តំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)

ក្រោយបញ្ចប់សប្តាហ៍ទី៦ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ភ្នំពេញក្រោន ឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ ស្រប​ពេល​ព្រះខ័ន​រាជ​ស្វាយរៀង ជាក្រុម​ដែល​ចាញ់​សោះ ដោយ ៦ប្រកួត​ចុង​ក្រោយ ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Muñoz ឈ្នះ៦ មាន១៨ពិន្ទុពេញ៕

Share.