ក្រុមបាល់ទះជម្រើសជាតិចិន បានប្រកួតយកឈ្នះជើងខ្លាំងជប៉ុន ៣សិតទល់នឹង០ (២៥-១៥, ២៥-២០, ២៥-២១) កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលាន Linping Sports Centre Gymnasium។ ស្របពេលដែលក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ ក៏បានយកឈ្នះកាតា ៣សិត០ (២៥-២០, ២៥-២០, ២៥-២២)។

វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទះ Asian Games៖
-ថ្ងៃទី២៦ ខែកញ្ញា ចិន ប៉ះ អ៊ីរ៉ង់ នៅទីលាន Linping Sports Centre Gymnasium វេលាម៉ោង ៧:៣០នាទីយប់។

វគ្គដណ្តើមយកលេខ៣៖
-ថ្ងៃទី២៦ ខែកញ្ញា ជប៉ុន ប៉ះ កាតា នៅទីលាន Linping Sports Centre Gymnasium វេលាម៉ោង ២:៣០នាទីរសៀល។

វគ្គដណ្តើមយកលេខ៥៖
-ថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌា ប៉ះ ប៉ាគីស្ថាន នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ៦:៣០នាទីល្ងាច។

វគ្គដណ្តើមយកលេខ៧៖
-ថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌូនេស៊ី ប៉ះ កូរ៉េខាងត្បូង នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ២:៣០នាទីរសៀល។

វគ្គដណ្តើមយកលេខ៩៖
-ថ្ងៃទី២៦ ខែកញ្ញា កាហ្សាក់ស្ថាន ប៉ះ ថៃ នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ១០:៣០នាទីព្រឹក។

វគ្គដណ្តើមយកលេខ១១៖
-ថ្ងៃទី២៥ ខែកញ្ញា ចិនតៃប៉ិ ៣-១ បារ៉ែន នៅទីលាន Linping Sports Centre Gymnasium។

ព្រឹត្តិការណ៍ Asian Games រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥១ ស្រប​ពេល​ដែល​វិញ្ញាសា​បាល់ទះ​បាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង​ពី​ឆ្នាំ​​១៩៥៨។ សម្រាប់​កម្ពុជា នេះ​ជា​លើក​ទី៣​ហើយ​ដែល​បញ្ជូន​ក្រុម​បាល់ទះ​បុរស​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Asian Games ដោយ​លើក​ទី១ នៅ​ឆ្នាំ​​១៩៦២ ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ឈរ​លេខ​៧។ ​លើក​ទី២ ក្នុង​ឆ្នាំ​១៩៧០ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤ ស្រប​ពេល​ដែល​មេដាយ​មាស​បាន​ទៅ​​ជប៉ុន មេដាយ​ប្រាក់​បាន​ទៅ​កូរ៉េខាងត្បូង និង​មេដាយ​សំរឹទ្ធិ​បាន​ទៅ​ចិន។

តាំង​ពី​ដាក់​វិញ្ញាសា​បាល់ទះ​ចូល​ក្នុង​កីឡា​អាស៊ី មក​ឃើញ​ថា​ជប៉ុន ឈ្នះ​មេដាយ​មាស​៨ជំនាន់​ម្នាក់​ឯង ច្រើន​ជាង​ប្រទេស​ដទៃ ខណៈ​កូរ៉េខាងត្បូង ជា​ក្រុម​ខក​ចិត្ត​វគ្គ​ផ្ដាច់ព្រ័ត្រ​​៧​លើក ពោល​គឺ​បាន​ត្រឹម​មេដាយ​ប្រាក់ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​៣លើក ស្មើ​នឹង​យក្ស​ចិន៕

Share.