ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Smart RSN នៃ​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ​សប្តាហ៍ទី៦ កាលពីរាត្រីថ្ងៃចន្ទ ទី២៥ ខែកញ្ញា។

ក្រោយចប់ការប្រកួត លោក Oleg Starynskyi បានបង្វឹកភ្នំពេញក្រោន បានថ្លែងដូច្នេះថា៖«ដូចអ្វីដែលយើងរំពឹងទុក វាគឺជាការប្រកួតដែលលំបាក និងជាពិសេសនៅពេលចប់ការប្រកួត។ អាជ្ញាកណ្តាលត្រូវតែមានភាពត្រឹមត្រូវក្នុងការកាត់សេចក្តី ព្រោះនេះគឺជាការប្រកួតអាជីព ដែលមិនមែនជាការប្រកួតសប្បុរសធម៏ទេ។ ISI ដង្កោសែនជ័យ មានការរៀបចំបានល្អ ហើយមានគម្រោងលេងច្បាស់លាស់ជាមួយនឹងការវាយបកយ៉ាងលឿនរបស់ពួកគេ»។

លោក Oleg បន្តទៀតថា៖«ជាមួយគ្នានេះផងដែរការទម្លាក់ខ្លួនចុះបន្តិចរបស់ពួកគេ គឺធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរកចន្លោះលេង ប៉ុន្តែកីឡាកររបស់យើងក៏ធ្វើបានល្អផងដែរនៅតំបន់ប្រយុទ្ធ។ ជ័យជម្នះនេះគឺពិតជាសំខាន់សម្រាប់យើងក្នុងការត្រៀមខ្លួនប្រកួតបន្ទាប់»៕

លទ្ធផលគូផ្សេងទៀត៖

តារាងចំណាត់ថ្នាក់ Cambodian Premier League រដូវកាល ២០២៣-២៤៖

Share.