ការប្រកួតពានរង្វាន់ Cambodian League 2 បានបញ្ចប់ការប្រកួតសប្តាហ៍ទី២ ហើយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា ក្រុមវិសាខា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ជាក្រុមដែលមិនទាន់ចាញ់ ហើយបន្តឈរកំពូលតារាង គិតត្រឹមសប្តាហ៍ទី២ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង ២ប្រកួត មាន៦ពិន្ទុ។

លទ្ធផលការប្រកួតសប្តាហ៍ទី២

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២

កម្មវិធីប្រកួតសប្តាហ៍ទី៣

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
– អាយ អេស អាយ ដង្កោរសែនជ័យ ប៉ះ ឡាយហ្វ អេហ្វស៊ី ម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋាន AIA Stadium KMH Park។
– យុវជនសាលាបាល់ទាត់ជាតិ U18 ប៉ះ សមគមបាល់ទាត់ក្រសួងមហាផ្ទៃ ម៉ោង ៣:៤៥នាទីរសៀល នៅទីលាន មជ្ឈមណ្ឌល សាលាបាល់ទាត់ជាតិបាទី។

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣
– សៀមរាប អេហ្វស៊ី ប៉ះ អង្គរ ស៊ីធី អេហ្វស៊ី ម៉ោង ៣:៤៥ នាទីរសៀល នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។
– វិសាខា (ខ) ប៉ះ កងយោធពលខេមរភូមិន្ទ (ខ) ម៉ោង ៣:៤៥​ នាទីរសៀល នៅកីឡដ្ឋានព្រីនស៍ ភ្នំពេញ។

សូមបញ្ជាក់ដែរថា ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់​ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួត ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានភាគរយពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំំរដូវកាល២០២៣-២៤៕

Share.