អ្នកជំនាញនិងអ្នកក្នុងឧស្សាហកម្មបានព្រមានថា បញ្ហាផ្លូវច្បាប់ដែលកំពុងញាំញីក្រុមហ៊ុនអចលនទ្រព្យមិនត្រូវបានដោះស្រាយទេ ហើយអាចបន្តរហូតដល់ត្រីមាសទី 3 នៃឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ VN Express

ក្នុងវេទិកាមួយដែលធ្វើឡើងនៅទីក្រុងហាណូយដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ទីផ្សារនាថ្ងៃទី 22 ខែកញ្ញា លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាមបានលើកឡើងពីការស្ទង់មតិនាពេលថ្មីៗនេះដោយអង្គការរបស់លោកដែលបានរកឃើញថា អាជីវកម្មជាង 70% និយាយអំពីយន្តការ និងគោលនយោបាយកាត់បន្ថយការផ្តល់មូលនិធិ។ 

សារព័ត៌មានវៀតណាមដកស្រង់របាយការណ៍អ្នកជំនាញថា អំឡុងឆ្នាំ 2022-23 ចំនួនប្រតិបត្តិការអចលនទ្រព្យបានធ្លាក់ចុះ 90%។ 

dអគារការិយាល័យ និងប្លុកផ្ទះល្វែងនៅទីក្រុងហាណូយ។ រូបថតដោយ VnExpress/Ngoc Thanh

ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍សង្គម និងលំនៅឋានរបស់កម្មករ ក្នុងខែមេសា រដ្ឋាភិបាលបានដាក់ចេញកញ្ចប់ឥណទានចំនួន 120 ពាន់ពាន់លានដុង (5 ពាន់លានដុល្លារ) ដើម្បីផ្តល់ឱ្យទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍ទទួលបានឥណទានក្នុងអត្រាការប្រាក់ដែលទាបជាងទីផ្សារ 1.5-2 ភាគរយ​ គិតជាមធ្យម។

លោក Hoang Hai ប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលនវត្ថុនៃក្រសួងសំណង់បានទទួលស្គាល់ថា គម្រោងលំនៅឋាន និងទីក្រុងជាច្រើនបានជួបប្រទះនឹងការលំបាក ត្រូវបានពន្យារពេល ឬជាប់គាំងដោយសារតែបញ្ហាផ្លូវច្បាប់ទាក់ទងនឹងដីធ្លី ជាពិសេសការវាយតម្លៃ និងការកែសម្រួលផែនការទីក្រុង។

លោក Nguyen Quoc Hiep ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាមបានអះអាងនៅក្នុងវេទិកានេះថា ៧០% នៃបញ្ហាកើតចេញពីបញ្ហាច្បាប់ ជាពិសេសច្បាប់ត្រួតស៊ីគ្នា។

យោងតាមសេដ្ឋវិទូ Le Xuan Nghia ទីផ្សារអចលនទ្រព្យអាចនៅជាប់គាំងក្នុងការលំបាករហូតដល់ត្រីមាសទីបីនៃឆ្នាំក្រោយ។

អ្នកជំនាញបានអំពាវនាវឲ្យបង្កើនការផ្គត់ផ្គង់លំនៅឋាន ដែលមានតម្លៃសមរម្យ ដើម្បីជួយទីផ្សារងើបឡើ វិញ។

លោក Nghia បាននិយាយថា វិបត្តិអចលនទ្រព្យកាលពី 10 ឆ្នាំមុនគឺដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៃអចលនទ្រព្យ ប៉ុន្តែលើកនេះគឺដោយសារតែកង្វះខាត ជាពិសេសលំនៅដ្ឋានតម្លៃទាប៕

Share.