ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) វិលត្រលប់មកវិញសារជាថ្មី ក្រោយសម្រាកមួយរយ: ដោយក្រុមខ្លះត្រូវប្រកួតបង្រ្គប់កិច្ចសប្តាហ៍ទី១៧ និងខ្លះទៀតប្រកួតសប្តាហ៍ទី១៨ ខណៈថ្ងៃពុធ ទី២៧ ខែកញ្ញា មានចំនួន៣គូ ចាប់ផ្តើមម៉ោង ៣:៤៥នាទីរសៀលដំណាលគ្នា។

សប្តាហ៍ទី១៧ ថ្ងៃទី២៧ ខែកញ្ញា៖
– ខេត្តឧត្តរមានជ័យ ប្រកួតជាមួយ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ នៅទីលាន ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ វេលាម៉ោង ៣:៤៥នាទីរសៀល។

សប្តាហ៍ទី១៨ ថ្ងៃទី២៧ ខែកញ្ញា៖
– ខេត្តកណ្តាល ប្រកួតជាមួយ ខេត្តស្វាយរៀង នៅទីលាន ទីលាន ផ្កាយសមុទ្រ វេលាម៉ោង ៣:៤៥នាទីរសៀល
– ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ប្រកួតជាមួយ សមាគមកីឡាខេត្តមណ្ឌលគិរី នៅកីឡដ្ឋានខេត្តកំពង់ធំ វេលាម៉ោង ៣:៤៥នាទីរសៀល។

ខណ:គ្រូបង្វឹកក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ លោក សុខ រិទ្ធី បានប្រកាសថាលោកនឹងលាលែងចេញពីតំណែង បើសិនធ្លាក់ត្រឹមវគ្គចែកពូល នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត)។

លោក សុខ រិទ្ធី ថ្លែងដូច្នេះថា៖«សល់មួយប្រកួតទៀត បើឈ្នះក្រុមឈើតុំ ឡើងទៅវគ្គបន្ត សង្ឃឹមថាក្តីស្រមៃរបស់ខ្ញុំនឹងក្លាយទៅជាការពិត, បើចាញ់ខ្ញុំឈប់ធ្វើជាគ្រូបង្វឹកទៀតហើយ»។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ​២០២៣-២០២៤ មាន ២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង​១ពូល​មាន ៥ក្រុមបានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨​ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣៕

Share.