សិល្បៈជាតិ៖ ជាផ្លូវការ Miss Grand International 2023 បានប្រកាសអំពីសមាសសភាពមិត្តរួមបន្ទប់បវរកញ្ញានីមួយៗ តាមបណ្ដាប្រទេសដែលបានចូលរួមប្រកួតនៅប្រទេស វៀតណាម នាពេលខាងមុខនេះ។

ក្នុងនោះ ស្ថាប័ន Miss Grand International បានប្រកាសជាផ្លូវការថា ៖ «ដំណើរនៃការប្រកួតបានចាប់ផ្ដើមបណ្ដើរៗហើយ មិត្តរួមបន្ទប់បវរកញ្ញាផ្លូវការ Miss Grand International 2023 គឺនៅទីនេះ។ សូមកុំភ្លេចរង់ចាំតាមដានសកម្មភាពការប្រកួតប្រជែងរបស់ពួកយើងនៅប្រទេសវៀតណាម។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងមានអារម្មណ៍រំភើបដូចជាពួកយើងដែរ។ »

ក្រោយការប្រកាសឱ្យដឹងនេះ គេចាប់អារម្មណ៍ឃើញថា បវរកញ្ញាជា Miss Grand ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន ត្រូវចាប់ដៃគូរួមបន្ទប់ រួមការស្នាក់នៅ ជាមួយនិងបណ្ដាប្រទេសឆ្ងាយៗដូចជា៖

កញ្ញា Jade Wu ជា Miss Grand Singapore 2023 មានអាយុ ២៤ ឆ្នាំ កំពស់ ១៧០ សង់ទីម៉ែត្រ ត្រូវចាប់គូជាមួយ កញ្ញា Chloe Ellman-Baker Miss Grand United Kingdom 2023 ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់២វេទិការួចមកហើយគឺ THE QUEEN OF EUROPE2022 និងTOP MODEL OF ENGLAND 2022។

កញ្ញា Nikki de Moura Miss Grand Philippines 2023 មានអាយុ ១៩ ឆ្នាំ និងមានកំពស់ ១៧០ សង់ទីម៉ែត្រ ធ្លាប់ជាម្ចាស់មកុដ Miss Teen Philippines in 2019 ។ ហើយត្រូវមកចាប់ដៃគូជាមិត្តរួមបន្ទប់ជាមួយកញ្ញា Sofia Acosta ជា Miss Grand Cuba 2023។

កញ្ញា Lê Hoàng Phuong ជា Miss Grand Vietnam 2023 ត្រូវចាប់ដៃគូជាមួយ Miss Grand Australia គឺកញ្ញា Mikaela-Rose Fowler មានអាយុ ២៨ ឆ្នាំ។  

កញ្ញា Kash Bhullar មានអាយុ 22 ឆ្នាំ ជា Miss Grand Malaysia 2023 ត្រូវចាប់ដៃគូជាមួយ Miss Grand US VIRGIN ISLANDS 2023 គឺកញ្ញា HEATHER MARIE។

បន្តមកទៀតគឺ កញ្ញា Ritassya Wellgreat Waynands  ជា Miss Grand Indonesia 2023 ត្រូវមកជួបមិត្តរួមបន្ទប់ Amaliya Shakirova ជា Miss Grand Uzbekistan 2023។

Miss Grand Laos 2023 គឺកញ្ញា Toukta Philakhong មានវ័យ​ ២៧ ឆ្នាំ ត្រូវចាប់ដៃគូបន្ទប់ជាមួយនឹងកញ្ញា Valentina Martínez Landkœr ជា Miss Grand Venezuela 2023 ដែលមានវ័យ ២៣ ឆ្នាំ។

Miss Grand Myanmar 2023 គឺកញ្ញា Ni Ni Lin Eain នឹងត្រូវជាមិត្តរួមបន្ទប់ជាមួយកញ្ញា Reina Hispanoamericana ជា Miss Grand Curacao 2023។

សម្រាប់កម្ពុជាវិញ គឺកញ្ញា​ ភឹម​ ស្រីនោ ​Miss​ Grand​ Cambodia​ 2023​ នឹងត្រូវជាមិត្តរួមបន្ទប់ជាមួយ កញ្ញា​ Sophia Maria Osako ជា Miss​ Grand​ Czech​ Republic។

ហើយចុងក្រោយនេះគឺ កញ្ញា Aoom Thaweepon Phingchamrat ជាម្ចាស់មកុដ Miss Grand Thailand 2023 ត្រូវចាប់ដៃគូជាមួយកញ្ញា Ekaterina Pavlovna Agapova ជា Miss Grand Belarus 2023។

សូម​ជម្រាប​ថា​ ការ​ប្រកួត​ Miss​ Grand ​International​ 2023​ ត្រៀម​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​ ៣​ ដល់​ថ្ងៃទី​ ២៥​ ខែ​តុលា​ ឆ្នាំ​ ២០២៣​នេះ​ នៅ​ទី​ក្រុង​ ហូជីមីញ​ ប្រទេស​វៀតណាម​៕​

Share.