តារាចម្រៀង Lydia សុខចិត្តរំសាយមិនធ្វើដំណើរកម្សាន្តទៅខេត្តភូកេត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយចោលសំបុត្រយន្តហោះ អស់ ៣០សន្លឹកដើម្បីចូលរួមជួយជាតិទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។

វិបត្តិកូវីដ-១៩ រលកថ្មីបានឆ្លងសាយភាយយ៉ាងឆាប់រហ័សធ្វើឱ្យរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះមនុស្សជាច្រើនក្នុងរង្វង់សិល្បៈក៏កំពុងតែរង្គោះរង្គើខ្លាំងដូចគ្នាព្រោះក្នុងនោះមានអ្នកសិល្បៈមិនតិចនោះទេដែលរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ហើយកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានដូចជា Stamp Apiwat , PePo Nutchapan P , Guzjung Jiraa , Djpetjah Wichian, DABOYWAY , Bank Thiti រហូតធ្វើឱ្យមានផលិតកម្មខ្លះត្រូវផ្អាកការថតរឿងភាគជាបណ្ដោះអាសន្នទៀតផង។
ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ អ្នកម្ដាយកូនពីរដែលជាអតីតអ្នកជំងឺកូវីដ-១៩ហើយបានព្យាបាលជាសះស្បើយបានផុសសំណេរលើ IG របស់ខ្លួនថា៖ «ដល់ពេលត្រូវរំសាយដំណើរកម្សាន្តទៀតហើយ រំសាយការដើរលេងចូលឆ្នាំ អត់បានទៅលេងភូកេតលើកទីពីរ សំបុត្ររថយន្តតាំងពីដាច់ឆ្នាំសន្សំទុកក្នុងដៃមិនក្រោម ៣០សន្លឹក នោះទេ ថែមទាំងមិនអាចប្ដូរជាលុយបានទៀត ប៉ុន្តែដើម្បីជាតិនិងសុខភាពបងប្អូនគ្រប់ៗគ្នា សម្រាប់ខ្ញុំគ្រាន់តែមិនបានដើរកម្សាន្ត តែសម្រាប់បងប្អូនដទៃទៀតអាចនឹងមិនបានត្រលប់ទៅស្រុកកំណើតជួបជុំគ្រួសារ។ ខ្ញុំសូមចូលរួមជាកម្លាំងជូនចំពោះបងប្អូនគ្រប់!គ្នាដែលរងផលប៉ះពាល់ដោយសារ ជំងឺកូវីដ-១៩ សូមឱ្យគ្រប់គ្នាអត់ធន់នៅផ្ទះដើម្បីបញ្ឈប់ការចម្លងជំងឺកូវីដ-១៩»៕