អត្តពលិក Muhammad Sejahtera Dwi Putra បានក្លាយជាអត្តពលិកឥណ្ឌូនេស៊ី​ដំបូងគេដែល​ឈ្នះ​មេដាយ​មាសចំនួន ២គ្រឿង​ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ធ្វើ​ឡើង​នៅប្រទេសចិន។

Muhammad បានបង្កើតប្រវត្តិសាស្ត្រថ្មី​មួយនៅកីឡាកម្រិតទ្វីបអាស៊ីសម្រាប់កីឡាបាញ់កាំភ្លើង ដោយ​មេដាយ​មាសដំបូងដែល​ប្រទេស​ឥណ្ឌូណេស៊ីរកបាន ក្នុងប្រទេស​កីឡាបាញ់កាំភ្លើងនេះ​​កាល​ចូល​រួម​នៅ​ Asian Games ឆ្នាំ១៩៥៤ ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន។

មេដាយមាស ២គ្រឿង​ដែល Muhammad Sejahtera Dwi Putra ដណ្ដើម​បានប្រភេទ កីឡាបាញ់កាំភ្លើង លើកវិញ្ញាសាដូច​ខាង​ក្រោម៖

  • មេដាយមាស ១គ្រឿង លើវិញ្ញាសា Men’s 10 m running target
  • មេដាយមាស ១គ្រឿង លើវិញ្ញាសា Men’s 10 m running target mixed run
អត្តពលិក Muhammad Sejahtera Dwi Putra ​ឈ្នះ​មេដាយ​មាសចំនួន ២គ្រឿង​ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022

គួរបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៧ ខែកញ្ញា នេះ អត្តពលិករបស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ៩គ្រឿង មាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៥គ្រឿង ខណ:​ប្រទេស​ចិន​ឈរកំពូលតារាង ដណ្ដើមបាន​ច្រើន​ជាងគេ ៩៥គ្រឿង មាស ៥៣គ្រឿង ប្រាក់ ២៩គ្រឿង និងសំរឹទ្ធ ១៣គ្រឿង។

ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់​ពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូងដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ មាន​ប្រទេស​ចូល​រួម​ចំនួន ៤៥ប្រទេស ប្រកួត​លើ ៤៨២វិញ្ញាសា និង៤០​ប្រទេស​កីឡា៕

Share.