ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) ក្រោមការដឹកនាំរបស់លោក Esteban Solari បានក្លាយជាម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៣ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា។

ក្លិបបាល់ទាត់ Johor Darul Ta’zim FC ឆ្លងកាត់២២ប្រកួត ឈ្នះ២១ ស្មើ១ មិនដែលចាញ់ មាន៦៤ពិន្ទុ ដាច់ក្រុមលេខ២ Selangor ដែលមានត្រឹមតែ ៤៩ពិន្ទុ និងលេខ៣ Kedah Darul Aman មាន៤៤ពិន្ទុ។

គួរដឹងថាក្លិប​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន៩ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ​២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០,​២០២១, ២០២២ និង២០២៣ នេះ៕

Share.