ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣ ២៤ ដំណើរការបាន ៦សប្តាហ៍ហើយ ខណៈអ្នកគាំទ្រសម្រុកចូលរួមទូស្សនាផ្ទាល់ កើនដល់ជិត ៥ម៉ឺននាក់។

សារព័ត៌មានត្រយង សូមជម្រាបជូនប្រីយមិត្តអំពីចំនួនអ្នកគាំទ្រ ដែលបានទៅចូលរួមទូស្សនា​ផ្ទាល់នៅ​ក្នុង​កីឡដ្ឋានទាំង ១០នៃការប្រកួតកាលពី៦​សប្តាហ៍កន្លងទៅ៖

១. កីឡដ្ឋានខេត្តស្វាយរៀង មានចំនួន ៩៩៨២នាក់

២. កីឡដ្ឋាន ស្មាត អរ អេស អ៉ិន មានចំនួន ៧២០៥នាក់

៣. កីឡដ្ឋានព្រីនស៍ មានចំនួន ៦៩៣២នាក់

៤. ពហុកីឡដ្ឋានជាតិ(អូឡាំពិក) មានចំនួន ៦១២៩នាក់

៥. កីឡដ្ឋាន អេ អាយ អេ ខេអ៉ឹមអេឃ ផាក មានចំនួន ៦០៨៧នាក់

៦. កីឡដ្ឋានហនុមាន មានចំនួន ៣៣៩៦នាក់

៧. កីឡដ្ឋានខេត្តព្រៃវែង មានចំនួន ៣២៥៤នាក់

៨. កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចំនួន ២៥៥៨នាក់

៩. កីឡដ្ឋានគិរីវង់សុខសែនជ័យ មានចំនួន ១២៦៥នាក់

១០. កីឡដ្ឋានស្តាតចាស់ មានចំនួន ៩៣១នាក់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កីឡដ្ឋានរបស់ក្រុមដែលកំពុងឈរនៅកំពូលតារាង នោះគឺមានអ្នក​គាំទ្រ ចូលរួមទូស្សនាផ្ទាល់ច្រើនជាងគេ សរុប៦សប្តាហ៍មកនេះ មានចំនួន ៩៩៨២នាក់។ ខណៈកាលពីថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៣ កន្លងទៅ ជំនួបរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជាស្វាយរៀង បានយកឈ្នះ​ លើក្រុម​អង្គរថាយ​ហ្គឺ មកពី​សៀ​រាប ដោយលទ្ធផល ៥:២ គឺជាជំនួនដែលមានអ្នកចូលរួមទូស្សនាច្រើនជាងគេរហូត ៤០៩៧នាក់ ខណៈសំបុត្រលក់អស់មុនការប្រកួត ៤ម៉ោង។

កម្មវិធីប្រកួតសប្តាហ៍ទី៧

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៦

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣ ២៤ មាន១០ក្រុមចូលរួមប្រកួត ប្រើប្រាស់​រូប​មន្តវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល។

Share.