ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់សប្តាហ៍ទី៦ ហើយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា ក្រុមបឹងកេត ជាក្រុមដែលទទួលពិន័យកាតច្រើនជាងគេ ចំនួន១៥សន្លឹក ក្នុងចំណោមកាតសរុបចំនួន ១០៥សន្លឹក។

ខាងក្រោមនេះជាក្រុមដែលទទួលពិន័កាតពីសំណាក់លោកអាជ្ញាកណ្តាល៖

១. បឹងកេត ទទួលបានកាតលឿង ១៥សន្លឹក
២. ភ្នំពេញក្រោន ទទួលបានកាតលឿង ១៤សន្លឹក កាតក្រហម ១សន្លឹក
៣. គិរីវង់សុខសែនជ័យ ទទួលបានកាតលឿង ១១សន្លឹក កាតក្រហម ២សន្លឹក
៤. អង្គរថាយហ្គឺ ទទួលបានកាតលឿង ១១សន្លឹក ក្រហម១សន្លឹក
៥. ព្រៃវែង ទទួលបានកាតលឿង ១០សន្លឹក
៦. ណាហ្គាវើលដ៍ ទទួលបានកាតលឿង ១០សន្លឹក
៧. អាយ អេស អាយ ដង្កោរសែនជ័យ ទទួលបានកាតលឿង ៩សន្លឹក
៨. វិសាខា ទទួលបានកាតលឿង ៩សន្លឹក
៩. ព្រះខ័នរាជស្វាយរៀង ទទួលបានកាតលឿង ៩សន្លឹក
១០. កងយោធពលខេមរភូមិន្ទ ទទួលបានកាតលឿង ៧សន្លឹក។

កម្មវិធីប្រកួតសប្តាហ៍ទី៧

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៦

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣ ២៤ មាន១០ក្រុមចូលរួមប្រកួត ប្រើប្រាស់​រូប​មន្តវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល។

Share.