ឆ្លងកាត់​ការ​ប្រកួតសប្ដាហ៍ទី៧ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ នៅតែមិនអាចរកជ័យជម្នះបាន ខណ:បឹងកេត ឈ្នះ ណាហ្គាវើលដ៍ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣​-២៤។

លទ្ធផលចប់ការប្រកួត ថ្ងៃទី២៩ កញ្ញា សប្ដាហ៍ទី៧៖

  • គិរីវង់សុខសែនជ័យ ០-១ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន គិរីវង់
  • បឹងកេត ៣-១ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)

គិរីវង់សុខសែនជ័យ ឆ្លងកាត ៦ប្រកួត​កន្លង​មក មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​សោះ ចាញ់វិសាខា ២-០ ស្មើ​ជាមួយ Tiffy Army ១-១ ចាញ់អង្គរថាយហ្គឺរ ២-០ ចាញ់ព្រៃវែង ២-១ ចាញ់បឹងកេត ២-០ និង​ចុង​ក្រោយស្មើជាមួយ ណាហ្គាវើលដ៍ ១-១ បច្ចុប្បន្ននៅចំណាត់ថ្នាក់លេខ ១០ មានតែ ២ពន្ទុប៉ុណ្ណោះ។

កម្មវិធីប្រកួតនៅថ្ងៃទី៣០ កញ្ញា មាន​ ៣គូសម្រាប់សប្ដាហ៍ទី៧ ដូច​ខាងក្រោម៖

  • ព្រៃវែង ជួប ព្រះខ័នរាជស្វាយរៀង ហ្វូតបល ក្លិប ឯ.ក នៅកីឡដ្ឋាន ព្រៃវែង វេលាម៉ោង ៣:៤៥នាទីរសៀល
  • អង្គរចាយហ្គឺរ ជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន ហនុមាន វេលាម៉ោង ៣:៤៥នាទីរសៀល
  • វិសាខា ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុម​មិនទាន់ចាញ់ ដោយ​ឈ្នះ៦ ជាប់គ្នា ឈ្នះ Tiffy Army ២-០ ឈ្នះភ្នំពេញក្រោន ២-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះ ISI ២-១ ឈ្នះអង្គរថាយហ្គឺរ ៥-២ និងឈ្នះវិសាខា ១-០ បច្ចុប្បន្នឈរកំពូលរតារាង មាន១៨ពិន្ទុពេញ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤៕

Share.