សៀមរាប ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់បានលង់ទឹកលិចបាត់ខ្លួន ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ស្វែងរកពេញមួយយប់ទៅហើយ តែមិនទាន់ឃើញ ខណៈដែលសភាពទឹកហូរខ្លាំង ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ពានលោកតាភឿម ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ក់ សុភី អាយុ៦ឆ្នាំ មានទីលំនៅ ភូមិឃុំខាងលើ ។

តាមសមត្ថកិច្ច ស្រុកប្រាសាទបាគង បានឱ្យដឹងថាហេតុការណ៍បានកើតឡើង កើតឡើងភ្លាមៗ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្វែងរក រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែល ទៅហើយ នៅតែមិនទាន់ឃើញ ខណៈដែលសភាពទឹកហូរ ។

ការស្វែងរកក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋនឹងបន្តស្វែងរកនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះបន្តទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.