បន្ទាប់ពីបានរួមចំណែកជួយក្រុមភ្នំពេញក្រោនឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជារួចមក នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសផ្ដល់សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​កីឡាករ Yudai Ogawa ព្រមទាំងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។​

រំលឹកថា​កីឡាករដែល​កមពុង​បង្ហាញ​ទម្រងលេងបាន​យ៉ាង​ល្អ​នៅ​ក្នុង​ក្លិបភ្នំពេញក្រោន Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅ​លីគ​ទី២​នៃ​ប្រទេស​ជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។

ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង។

គួរបញ្ជាក់ថា សម្រាប់​ក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករសរុប២៧នាក់ ប្រមូល​ផ្តុំហ្វឹក​ហាត់ ត្រៀមវគ្គជម្រុះជុំទី១ ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោម​ការ​ដឹក​នាំ​របស់​លោក Félix Dalmás ទល់នឹងបាគឺស្ថាន នៅថ្ងៃទី១២ ខែតុលា ខាងមុននេះ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់៕

Share.