ក្រុមបាល់ទាត់ហ្វូតសាលម្ចាស់ផ្ទះថៃ ទទួលបានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្នុងពានរង្វាន់បាល់ទាត់ហ្វូតសាលកម្រិតអន្តរជាតិមួយឈ្មោះថា Continental Futsal Championship នៅរាជធានីបាងកក នៅថ្ងៃចន្ទ ទី២៦ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ស្របពេលក្រុមអ៊ូបេគីស្ថាន,អ៊ីរ៉ង់,លីទុយអានី សុទ្ធតែទទួលបានជ័យជម្នះ។
លទ្ធផលប្រកួតថ្ងៃទី២នេះ មាន៖
កូសឺវូ ៦-៦ ថៃ
ម៉ូហ្សាំប៊ិកលី ០-១០ អ៊ូបេគីស្ថាន
តាហ្ស៊ីគីស្ថាន ០-៧ អ៊ីរ៉ង់
លីទុយអានី ៤-២ អេហ្ស៊ីប
ពានរង្វាន់នេះមានក្រុមចូលរួម៨ក្រុម ដោយក្នុងនោះ ពូល A មានម្ចាស់ផ្ទះថៃ, អ៊ូបេគីស្ថាន, កូសឺវ៉ូ និងម៉ូហ្សាំប៊ិកលី ហើយពូល B មានលីទុយអានី,អេហ្ស៊ីប,តាហ្ស៊ីគីស្ថាន និងអ៊ីរ៉ង់ ដោយប្រកួតពីថ្ងៃទី២៥ ដល់៣០ ខែកក្កដា ឆ្នាំ២០២១។
នេះជាការត្រៀមខ្លួនរបស់ថៃ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ជាមួយក្រុមតំបន់អាស៊ី៤ទៀតមានជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និងវៀតណាម៕