សិល្បៈ​អន្តរជាតិ​៖ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា សារព័ត៌មាន​កូរ៉េ​ Yonhap បាន​ផ្សាយ​ថា​​សមាជិក​​ក្រុម​ចម្រៀង​ BTS គឺ Jungkook បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់ចំនួន​៣​​​ផ្នែក​ផ្សេង​គ្នា​សម្រាប់​កម្មវិធី​ MTV Europe Music Awards។

ពាន​រង្វាន់​ចំនួន​៣​​ផ្នែក​ដែល​តារា​ចម្រៀង​រូប​នេះ​មាន​ឈ្មោះ​ដណ្ដើម​មាន​ដូច​ជា​ Best Song, Best K-pop និង​ Biggest Fans។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ផ្លូវការ​ពី​គេហទំព័រ​ MTV EMAs។

Jungkook បាន​ចាប់​ផ្ដើម​បញ្ចេញ​ចម្រៀង​ទោល​របស់​ខ្លួន​គឺ​ «Seven» កាល​ពី​ខែ​កក្កដា។ បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​លំដាប់​លេខ​មួយ​ នៅ​លើ​តារាង​ Hot 100 និង​ លេខ​៣ ​នៅ​លើ​តារាង​​បទ​ចម្រៀង​ទោល​ល្បី​របស់​​​អង់គ្លេស​ British official។ កាល​ពី​សប្ដាហ៍​មុន​ Jungkook ទើបតែ​ចេញ​ចម្រៀង​ទោល​ទីពីរ​របស់​ខ្លួន​គឺ​ «3D»

គួរ​ដឹង​ថា​ កម្មវិធី​ MTV EMAs ប្រចាំ​ឆ្នាំ​២០២៣​នេះ​ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា នា​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​៕

ប្រភព៖ yna.co.kr

Share.