ព្រឹត្តិការណ៍កីឡា Asian Games 2022 ដែលប្រទេសចិន ទទួលសិទ្ធជាម្ចាស់ផ្ទះ ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ចូលរួមក្នុង​ព្រឹត្តិការណ៍នេះ ខណៈវិញ្ញាសារបាល់ផ្នែកទាត់នារី ក្រុមជម្រើសជាតិនារីកូរ៉េខាងជើង ដណ្តើមបានមេដាយប្រាក់ ក្រោយចាញ់ជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-១។

ជាលទ្ធផលក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃវិញ្ញាសារបាល់ទាត់ផ្នែកនារី៖
– 
ចិន 4-1 ថៃនេះ
– ជប៉ុន 8-1 ហ្វីលីពីន
– ចិនតៃប៉ិ 1-2 អ៊ូសបេគីស្ថាន
– កូរ៉េខាងជើង 4-1 កូរ៉េខាងត្បូង

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ចិន 3-4 ជប៉ុន
– អ៊ូសបេគីស្ថាន 0-8 កូរ៉េខាងជើង

ដណ្តើមលេខ៣៖
– អ៊ូសបេគីស្ថាន 0-7 ចិន

វគ្គផ្តាច់ព្រ័ត្រ៖
– កូរ៉េខាងជើង 1-4 ជប៉ុន។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែល​កម្ពុជា​បានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ​កាល​នោះ​កម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដោយគ្រានោះប្រទេសថៃ ជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា៕

Share.