អត្តពលិកកម្ពុជា ៣ប្រភេទកីឡា ក្នុង​ចំណោម ១៧ប្រភេទកីឡា នឹង​ត្រូវ​​ប្រកួត​នៅ​ថ្ងៃ​នេះ ក្នុង​ព្រឹត្តិការណ៍​កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។

អត្តពលិកកម្ពុជា ៥ប្រភេទកីឡា ក្នុង​នោះ​ រួមមាន៖ ការ៉ាតេ, ចំបាប់ និងអុកចិន។ សម្រាប់​កម្មវិធីប្រកួតមាន​ដូច​ខាង​ក្រោម៖

បញ្ជាក់៖ ពេលវេលាប្រកួតខាងលើគិតតាមម៉ោងនៅទីក្រុងហាងចូវ ប្រទេសចិន។

គិត​ត្រឹម​ថ្ងៃទីទី៦ តុលា ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី៦ ខែតុលានេះ។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ក្រោយរង់ចាំតាំងពីថ្ងៃទី២៣ ខែកញ្ញា មកម្ល៉េះ ស្របពេលពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.