នៅក្នុង​វិស័យកីឡា​មាន​ជនជាតិ​ជប៉ុន ២រូប​ហើយ ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ស្រប​ពេល​ដែល​​កីឡាករ Yudai Ogawa គឺ​ជា​ជនជាតិ​ជប៉ុន ទី២ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ខណៈ ខណៈ​កីឡាករ​ទី១​គឺ Neko Hiroshi ក្នុង​អាជីព​ជា​កីឡាករ​អត្តពលិកម្ម ផ្នែក​រត់ម៉ារ៉ាតុន។

Neko Hiroshi គឺជា​កីឡាករ​រត់​ម៉ារ៉ាតុង​ជម្រើស​ជាតិ​កម្ពុជា​ មាន​ដើម​កំណើត​ជប៉ុនទី១ ដែល​ទទួល​បានសញ្ជាតិខ្មែរ កាល​ពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ នឹង​បាន​តំណាង​ទៅចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ Olympic Games 2016 នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល កាលពីខែសីហា ឆ្នាំ២០១៦។​​

​លោក Neko Hiroshiក៏ជាតារាកំប្លែង​ដ៏​ល្បីល្បាញ​មួយរូប​នៅ​ក្នុង​ប្រទេសជប៉ុន។ លោក​ធ្លាប់​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​កាល​ពី​ឆ្នាំ​២០១០, ឆ្នាំ២០១៤​ ឆ្នាំ២០១៦ ហើយ​លោក​ក៏​បាន​ឈ្នះ​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​ផ្សេងៗ​ទៀត​ជា​ច្រើន។

Neko មាន​ដើមកំណើត​ជាជនជាតិជប៉ុន លោកកើត​នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៧ បច្ចប្បន្ន​មាន​វ័យ ៤៦ឆ្នាំ មានកម្ពស់ ១.៤៥ម៉ែត្រ។ អតីត​តារាកំប្លែង​រូប​នេះ​កើត​នៅ​ក្នុង​ទីក្រុង Ichihara គឺជា​ទីក្រុង​មួយ​ស្ថិតនៅក្នុងខេត្ត Chiba ប្រទេសជប៉ុន។

ខណ:កាល​ពី​ថ្ងៃទី៦ តុលា នេះ កីឡាករ​បាល់ទាត់ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ភ្នំពេញ​ក្រោន Yudai Ogawa គឺ​ជា​កីឡាករ​ទី២ មាន​ដើម​កំណើរជប៉ុន ទទួល​បាន​សញ្ជាតិ​ខ្មែរ ជា​ផ្លូវ​ការ ​ព្រម​ទាំង​ត្រៀម​ខ្លួន ដើម្បី​ចូល​រួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។

Yudai បានចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅ​លីគ​ទី២​នៃ​ប្រទេស​ជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។

ខណ:ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង។

សមាជីក​ភ្នំពេញ​ក្រោន​រូប​នេះ កើតនៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្ន​មាន​វ័យ ២៧ឆ្នាំ មាន​កម្ពស់ ១.៧៤ម៉ែត្រ រូបគេ​កើត​នៅ​ក្នុង​ខេត្ត Kanagawa គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែល​មាន​ទីតាំង​នៅតំបន់ Kantō នៃទីក្រុង Honshu៕

Share.