ព្រឹត្តិការណ៍កីឡា Asian Games 2022 ដែលប្រទេសចិន ទទួលសិទ្ធជាម្ចាស់ផ្ទះ ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ចូលរួមក្នុង​ព្រឹត្តិការណ៍នេះ ខណៈវិញ្ញាសារបាល់ផ្នែកទាត់បុរស ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដណ្តើមយកមេដាយមាស ក្រោយឈ្នះជប៉ុន ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– កូរ៉េខាងជើង ២-១ អ៊ូសបេគីស្ថាន
– ហុងកុង ០-៤ ជប៉ុន។

ដណ្តើមយកលេខ៣៖
– អ៊ូសបេគីស្ថាន ៤-០ ហុងកុង

វគ្គផ្តាច់ព្រ័ត្រ៖
– ជប៉ុន ១-២ កូរ៉េខាងត្បូង។

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែល​កម្ពុជា​បានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ​កាល​នោះ​កម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕

Share.