មុនពិធីបិទព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 នៅ​ថ្ងៃទី៨ ខែតុលា នេះ​ប្រទេសចិន​ ដណ្ដើម​បានមេដាយមាសលើស ២០០គ្រឿងមុនគេ និង​មេដាយសរុបមានចំនួន ៣៨២គ្រឿង លើកទឹកដីខ្លួនឯង។

មេដាយដែល​អត្តពលិករបស់​ប្រទេស​ចិន​ដណ្ដើមបាន គិតត្រឹមព្រឹកថ្ងៃទី០៨ តុលានេះ រួមមាន៖

  • មេដាយមាស មានចំនួន ២០០គ្រឿង
  • មេដាយប្រាក់ ១១គ្រឿង
  • មេដាយសំរឹទ្ធ ៧១គ្រឿង

ដោយឡែកសម្រាប់ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើកដំបូង​លើ​វិញ្ញាសា​សម្ដែង​មេគុន​នារីជា​ក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពី​រសៀល​ថ្ងៃទី៦ ខែតុលានេះ។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ក្រោយរង់ចាំតាំងពីថ្ងៃទី២៣ ខែកញ្ញា មកម្ល៉េះ ស្របពេលពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បានប្រារព្ធពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

Share.