ក្រុម SEE YOU SOON បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកព្រឹត្តិកាណ៍​ប្រកួត​កីឡា​អេឡិ​ចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយ​យក​ឈ្នះ​ក្រុម CFU GAMING នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម SEE YOU SOON មាន​ឈ្មោះ​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក M5 World Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និងហ្វីលីពីន ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ការប្រកួត Mobile Legends Professional League ឬហៅកាត់ថា MPL KHបាន​ធ្វើ​ការ​ប្រកួត​ចាប់​ផ្តើម​ប្រកួត​ចាប់ពីថ្ងៃ១២ សីហា ឆ្នាំ២០២៣ ដោយមានក្រុមខ្លាំងចំនួន៨​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ពាន MPL KH Season 5 នឹងដើម្បីធ្វើការកក់កៅអីទៅកាន់ការប្រកួត M5។

ចំណាត់​ថ្នាក់​ក្រុមទាំង៨ រប្រកួតកីឡាអេឡិចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥៖

-ម្ចាស់ជើងឯក៖ ក្រុម SEE YOU SOON ទទួលបានប្រាក់រង្វាន់ ១៦,០០០ដុល្លារ
-លេខ២៖ ក្រុម CFU GAMING ទទួលបានប្រាក់រង្វាន់ ៨,០០០ដុល្លារ
-លេខ៣៖ ក្រុម BURN X FLASH ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ
-លេខ៤៖ ក្រុម TEAM MAX ទទួលបានប្រាក់រង្វាន់ ៣,០០០ដុល្លារ
-លេខ៥៖ D-ROAR Legends ទទួលបានប្រាក់រង្វាន់ ២,៥០០ដុល្លារ
-លេខ៦៖ ក្រុម PRO ESPORTS ទទួលបានប្រាក់រង្វាន់ ២,០០០ដុល្លារ
-លេខ៧៖ ក្រុម TEAM SV ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ
-លេខ៨៖ ក្រុម IMPUNITY KH ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ

គួរបញ្ជាក់ថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជា​ការប្រកួតលំដាប់កំពូល​ក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា។

The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ត្រូវបានដាក់ ដំណើរ​ការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​ដោយ​បែង​ចែក​ជា 2 រដូវកាលគឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)។

ការប្រកួត MPL-KH មាន​ការចូល​រួមពី ៨ក្រុម​ខ្លាំហើយ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​បែក​ចែក​ជាវគ្គ​សន្សំពិន្ទុ (Regular Season) និង​វគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)៕

Share.